ព័ត៌មានជាតិ
កសិករខេត្តសៀមរាប បន្តសកម្មភាពដាំដំណាំផ្គត់ផ្គង់ជីវភាពក្នុងវិបត្តិកូវីដ-១៩
សៀមរាប៖ ប្រជាកសិករនៅខេត្តសៀមរាប នៅតែបន្តសកម្មភាពដាំដំណាំកសិកម្ម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ស្របទៅនឹងយន្តការជំរុញលើកទឹកចិត្តពីសំណាក់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ទោះបីស្ថិតក្នុងវិបត្តិសាកលនៃជំងឺកូវីដ១៩យ៉ាងណាក្តី។

កសិករភាគច្រើនរស់នៅតាមបណ្តាស្រុក និងក្រុងសៀមរាប កំពុងប្រមូលផលដំណាំផ្កាខាត់ណា និងផ្លែត្រប់ យកទៅលក់នៅតាមទីផ្សារនានា ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឲ្យមានភាពប្រសើរឡើង។
អុ្នកស្រី ម៉ុន ឡម អាយុ៦០ឆ្នាំ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានប្រាប់កម្ពុជាថ្មីថា អ្នកស្រីចាប់ផ្តើមប្រកបមុខរបរដាំបន្លែលក់នេះ ជាយូរយាណាស់មកហើយទៅតាមលក្ខណៈធម្មជាតិ បែបបុរាណ មិនមានបច្ចេកទេសអ្វីឡើយ ប្រើតែជីអាចម៍គោ ប៉ុណ្ណោះ។អ្នកស្រីបន្តថា បច្ចុប្បន្ននេះគាត់កំពុងដាំដុះដំណាំមួយចំនួនមានដូចជា ផ្កាខាត់ណា ឆាយថាវ ត្រប់ ជាដើម។ បើតាមអ្នកស្រី ឡម ផ្កាខាត់ណាលក់បានតម្លៃ ១គីឡូ ៥០០០រៀល ឆាយថាវ ២០០០រៀល និងផ្លែត្រប់លក់បាន១គីឡូក្រាមតម្លៃ ៣០០០រៀល។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា មន្ទីរ និងក្រសួងកសិកម្ម តែងតែចុះទៅជួយបង្ហាត់បង្រៀន និងផ្តល់ពូជដំណាំដល់ប្រជាកសិករជាបន្តបន្ទាប់ផងដែរ។ លោកថា អាជ្ញាធរតែងតែគិតគូ និងចង់ឃើញប្រជាកសិករមានការរីកចម្រើនក្នុងជីវភាពគ្រួសាររបស់ពួកគេ៕ អត្ថបទ៖ កុសល



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ