ព័ត៌មានជាតិ
មន្រ្តីប្រាប់ពីដំណើររបស់ស្រ្តីម្នាក់ ឆ្លងកូវីដបំប្លែងថ្មីអូមីក្រុងមកពីខេត្តព្រះវិហារចូលភ្នំពេញ
ភ្នំពេញ ៖ ស្ត្រីម្នាក់ និងស្វាមី ត្រូវបានក្រុមគ្រូពេទ្យតេស្តសំណាករកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយរូបគេ បានឆ្លងកាត់ការតេស្តសំណាកបាន២ថ្ងៃ។

ស្រ្តីជាប្រពន្ធ មានវ័យប្រមាណ៣០ឆ្នាំ ទើបតែធ្វើដំណើរមកពីខេត្តព្រះវិហារ ចូលភ្នំពេញរកការងារធ្វើ ដោយស្នាក់នៅផ្ទះសំណាក់មួយកន្លែងបណ្តោះអាសន្ន ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្ត្រីអាជ្ញាធរសង្កាត់ បានឲ្យដឹងថា ដំបូងឡើយ ស្ត្រីខាងលើ និងបុរសជាប្តី ធ្វើដំណើរចេញពីខេត្តព្រះវិហារ តាំងពីថ្ងៃទី០៩ កុម្ភៈ រកការងារធ្វើនៅភ្នំពេញ ដោយស្ត្រីជាប្រពន្ធ បានចូលធ្វើក្នុងក្រុមហ៊ុនឯកជនមួយ តែខាងក្រុមហ៊ុន គេតម្រូវឲ្យទៅធ្វើតេស្តសំណាក មុនអនុញ្ញាតឲ្យចូលបំពេញការងារ ដោយទៅតេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី។
ប្រភពដដែលបន្តថា ក្រោយការតេស្តសំណាកហើយនោះ ខាងក្រុមហ៊ុន មិនទាន់អនុញ្ញាតឲ្យចូលធ្វើការនោះទេ ដោយត្រូវរងចាំលទ្ធិផលសំណាក៣ ទៅ៤ថ្ងៃសិន ។ ដោយមិនទាន់អាចធ្វើការបាន ប្តីប្រពន្ធទាំង២នាក់ បានទៅសម្រាកបណ្តោះអាសន្ន នៅក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិទ្រា ក្បែរនឹងសាលាអន្តរជាតិ ណតឡាញ រយៈពេល២ថ្ងៃ។

លុះដល់វេលាព្រឹកថ្ងៃទី១១ កុម្ភៈ លទ្ធផលសំណាក បញ្ជាក់ថា ស្ត្រីខាងលើមានវិជ្ជមានវីរុសបំប្លែងថ្មី អូមីក្រុង ទើបក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរសង្កាត់ ចុះទៅទទួលស្រ្តីជាប្រពន្ធយកទៅព្យាបាល ប៉ុន្តែស្របពេលដែលអាជ្ញាធរបានទាក់ទងទៅនោះ ស្រ្តីរូបនេះ និងប្តី បានជិះម៉ូតូចេញពីផ្ទះសំណាក់ រត់គេចពីក្រុមអាជ្ញាធរ ហើយត្រូវកម្លាំងអាជ្ញាធរ ដេញតាមគៀកជាបន្តបន្ទាប់ រហូតដល់ក្នុងបរិវេណវត្តស្ទឹងមានជ័យ ទើបពួកគេព្រមឈប់ ហើយក្រុមគ្រូពេទ្យក៏បានណែនាំ ឲ្យស្ត្រីរូបនោះ ឡើងរថយន្តសាម៉ុយ ដើម្បីទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំពោះបុរសជាប្តី ត្រូវបានអាជ្ញាធរណែនាំឲ្យទៅធ្វើសំណាកផងដែរ ព្រោះរូបគេ មានការប៉ះពាល់ផ្ទាល់ ជាមួយប្រពន្ធ។
ជាមួយគ្នានេះ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ក៏បានអំពាវនាវ ទៅដល់បងប្អូនពលរដ្ឋរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមមេត្តាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ពិសេសគឺវ៉ាក់សាំងដូសទី៣ និងទី៤៕ អត្ថបទ៖ លីហេង



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ