Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី លី ធុជ ៖ ការ​ខិតខំ​ប្រឹងប្រែង និង​ការព្យាយាម​ជាប្រចាំ គឺជា​គន្លឹះ​ឈានឆ្ពោះ​ទៅរក​ភាពជោគជ័យ​ក្នុង​ជីវិត

បានផុស

នៅ

លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ណែនាំ​ដល់​សិស្សានុសិស្ស​ថា “​ការខិតខំ​ប្រឹងប្រែង និង​ការព្យាយាម​ជាប្រចាំ គឺជា​គន្លឹះ​ឈានឆ្ពោះ​ទៅរក​ភាពជោគជ័យ​ក្នុង​ជីវិត​”​។ នេះ​ជាការ​លើកឡើង​របស់ លោក​ទេស​រដ្ឋ​មន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​បាវិត នា​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២ ក្នុងនាម​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​អនុវិទ្យាល័យ​បាទី និង​អនុវិទ្យាល័យ​ប្រាសាទ ក្រុង​បាវិត សរុប​ចំនួន ១៩៦​នាក់ ដែល​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​ក្រុមការងារ​សង្កាត់​បាទី និង​សង្កាត់​ប្រាសាទ មន្ត្រីរដ្ឋបាល​ក្រុង​បាវិត លោកគ្រូ​-​អ្នកគ្រូ និង​មេភូមិ​ទាំង​៧​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោកគ្រូ​-​អ្នកគ្រូ និង​បានកើត​សរសើរ​ចំពោះ​លោកគ្រូ​-​អ្នកគ្រូ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ឈរ​ជា​សសរទ្រូង​យ៉ាង​រឹងមាំ និង​ជា​ឆ្អឹងខ្នង​មួយ​យ៉ាងសំខាន់​ក្នុង​ការ​ចូលរួម​បណ្តុះបណ្តាល និង​អប់រំ​ដល់​សិស្សានុសិស្ស​ដោយ​មិន​ខ្លាច​នឿយហត់​។

ជាមួយ​គ្នានេះ លោក​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​ព្យាយាម​ជាប្រចាំ ដើម្បី​ឈាន​ឆ្ពោះ​ទៅដល់​គោលដៅ​ដែល​ប្រាថ្នា និង​ទទួល​ភាពជោគជ័យ​ក្នុង​ជីវិត​។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា “​ក្នុងនាម​យើង​ជា​សិស្ស ត្រូវ​មាន​គោលដៅ​ច្បាស់លាស់ ហើយ​ធ្វើ​ការងារ​អ្វីមួយ​ត្រូវ​ធ្វើ​ឡើង​ឲ្យ​អស់ពី​ចិត្ត និង​មិន​ត្រូវធ្វើ​ឲ្យ​រួចផុត​តែ​ពី​ដៃ​ឡើយ​។ រយៈពេល​ក្នុង​មួយថ្ងៃ​គឺ​ខ្លី​ណាស់ ប៉ុន្តែ​វា​បានផ្តល់​នូវ​សារៈសំខាន់​សម្រាប់​យើង នៅពេលណា​ដែល​យើង​ប្រើប្រាស់​វា​ក្នុងការ​សិក្សា​រៀនសូត្រ​។​”

ក្នុង​ពិធី​សំណេះសំណាល​នេះ លោក​ទេសរដ្ឋមន្ត្រី បានប្រគល់​ជូន​នូវ​កាបូប សម្ភារៈ​សិក្សា និង​ថវិកា​ជូន​ដល់​សិស្សានុសិស្ស​ទាំង ១៩៦​នាក់ ដោយ​ក្នុង​មួយ​នាក់​ទទួលបាន​កាបូ​ប សៀវភៅ ប៊ិច ខ្មៅ​ដៃ បន្ទាត់ ប្រអប់​ដាក់​សម្ភារៈ​សិក្សា និង​ថវិកា​១​ម៉ឺន​រៀល ដែល​មាន​ចូលរួម​ឧបត្ថម្ភ​ពី លោក សាឡា អ៊ី​សា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២២ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម