Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់យុវវ័យកុំជួបជុំគ្នា​​ក្នុងទិវានៃក្តីស្រលាញ់ទប់ស្កាត់ជំងឺកូវីដ-១៩

បានផុស

នៅ

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអំពាវនាវដល់យុវវ័យមួយចំនួន សូមកុំជួបជុំគ្នាក្នុងទិវានៃក្តីស្រលាញ់ ព្រោះអាចបង្កឱ្យការមានការឆ្លងជំងឺកូវីដ១៩ ពិសេសជំងឺអូមីក្រុងកំពុងធ្វើចរាចរណ៍យ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារសំលេងនៅថ្ងៃទី១៣កម្ភៈនេះ លោក ស្រីវេជ្ជបណ្ឌិតបានមានប្រសាសន៍បន្តថា « ខ្ញុំសូមធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងយុវវ័យទាំងឡាយចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ អូមីក្រុង ពីពេលនេះតទៅ។ តើយើងត្រូវធ្វើអ្វីខ្លះដើម្បីបង្ហាញពីក្តីស្រឡាញ់របស់យើងជូនចំពោះមនុស្សជាទីស្រឡាញ់ នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩»។

លោកស្រីបានបន្តទៀតថា ការឆ្លងរាតត្បាត និងការបំប្លែងខ្លួននៃវីរុសកូវីដ-១៩ នៅតែជាកង្វល់របស់បណ្តាប្រទេសនៅលើពិភពលោក ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ មានមនុស្សជិត ៤រយលាននាក់ ដែលបានឆ្លងវីរុសកូវីដ-១៩ និងមនុស្សជាង ៥លាននាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូរវីដ-១៩ ហើយកម្ពុជា ក៏មានអ្នកឆ្លងសរុបចំនួន ១២៣,០៤២ នាក់ និងស្លាប់ចំនួន៣០១៥នាក់ដែរ។

លោកស្រីបានបន្ថែមថា « ដូច្នេះបុគ្គលគ្រប់រូបចាំបាច់ត្រូវបន្តការពារពីវីរុសដ៏កាចសហាវនេះ ជាពិសេសគឺមនុស្សជាទីស្រឡាញ់របស់ខ្លួន ដោយមិនត្រូវមើលរំលងពីលទ្ធភាពនៃការវាយលុកដ៏ខ្លាំងក្លារបស់សត្រូវអត់ស្រមោល អូមីក្រុង នាពេលនេះឱ្យសោះបើទោះបីជាវាមានសភាពស្រាលជាង ដែលតា ក៏ដោយតែ អូមីក្រុង ក៏អាចធ្វើឱ្យមនុស្សស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសមួយចំនួននៅលើសាកលលោករួចហើយដែរ»។

លោកស្រីបានឱ្យដឹងទៀតថាថ្ងៃនៃក្តីស្រឡាញ់ ១៤ កុម្ភៈ មិនមែនជាទំរៀបទម្លាប់ប្រពៃណីយជាតិខ្មែរយើងនោះទេ តែបងប្អូនប្រជាពលរដ្ឋជាពិសេសយុវវ័យរបស់ យើងមួយចំនួនបានប្រើប្រាស់ថ្ងៃនេះ ការជួបជុំគ្នាពិសារអាហារជាមួយគ្នា ដើម្បីបង្ហាញនូវក្តីស្រឡាញ់របស់ខ្លួនជូនទៅបុគ្គលណាម្នាក់ ឬច្រើន នាក់ដែលខ្លួនស្រឡាញ់។

លោកស្រីបានបញ្ជាក់ថា នៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសអូមីក្រុងសូមបងប្អូន និងយុវ័យទាំងអស់ កុំភ្លេចខ្លួនឱ្យសោះព្រោះថា អូមីក្រុង កំពុងតែចរាចរណ៍យ៉ាងសកម្មនៅក្នុងសហគមន៍យើងហើយៗ យើងទាំងអស់គ្នាក៏មិនត្រូវព្រងើយកន្តើយមិនអើពើទៅនឹងការទប់ស្កាត់ ការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះដែរយើងត្រូវបង្កើននូវសកម្មភាពចូលរួមអនុវត្តន៍វិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាតម្លាត សុវត្ថិភាពបុគ្គល) ៣កុំ (កុំទៅកន្លែងដែលមានមនុស្សច្រើន កុំទៅកន្លែងដែលបិទជិត កុំចាប់ដៃគ្នាឬកៀកគ្នា និងនាំមនុស្សជាទីស្រឡាញ់របស់ ខ្លួន ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដួសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នាជាចាំបាច់ ដើម្បីផ្តល់នូវក្តីស្រឡាញ់ពិតៗ ជូនដល់ពួកគាត់ នា ពេលនេះព្រោះវ៉ាក់សាំងកូរវីដ-១៩ រួមជាមួយនឹងការនាំគ្នាអនុវត្តន៍ឱ្យបានត្រឹមត្រូវនូវវិធានការ ការពារ និងពាក់ម៉ាសគឺពិតជាជួយសង្គ្រោះអាយុជីវិត មនុស្សជាទីស្រឡាញ់របស់លោកអ្នក។

លោកស្រីរដ្ឋលេខាធិការបានបន្ថែមទៀតថា «សូមនាំគ្នាប្រើប្រាស់ថ្ងៃដ៏សំខាន់របស់លោកអ្នក ជួយដល់អ្នកជាទីស្រឡាញ់ទាំងឡាយទាំងក្តីស្រឡាញ់ ផ្ទាល់ខ្លួន ក្តីស្រឡាញ់ក្រុមគ្រួសារខ្លួន និងផ្តល់នូវការការពារសុខភាពពីជំងឺកូវីដ-១៩ នៅក្នុងសហគមន៍យើងឱ្យគ្រប់ៗគ្នា សំដៅកាត់បន្ថយការ ឆ្លងរាលដាលជំងឺកូវីដ-១៩ និងបន្តការរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មីរបស់យើងបានយូរអង្វែងរាងតទៅ៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម