ព័ត៌មានជាតិ
ត្រឹម២ខែកម្ពុជា មានករណីឆ្លងជំងឺអូមីក្រុងជាង ៣ពាន់ករណី
ចាប់តាំងពីថ្ងៃទី ១៤ខែ ធ្នូឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២២នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង ជាង ៣០០០ករណី ក្នុងនោះមានជាង២៦០០ ករណីឆ្លងចូលសហគមន៍។

បើតាមរបាយករណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួង បានរកឃើញករណីមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងជាលើកដំបូងនៅថ្ងៃទី១៤ខែធ្នូឆ្នាំ ២០២១ ទៅលើស្ត្រីមានផ្ទៃពោះជាជនជាតិខ្មែរម្នាក់អាយុ ២៣ឆ្នាំ នៅខេត្តស្វាយរៀង ដែលបានធ្វើដំណើរតាមជើងហោះហើរចេញ ពីប្រទេសហ្គាណា។
ក្រសួងបានបន្តថា ចាប់តាំងពីថ្ងៃទី១៤ធ្នូឆ្នាំ២០២១ រហូតមកដល់ព្រឹកថ្ងៃទី១៣ខែកម្ភៈ ឆ្នាំ២០២២នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩បម្លែងខ្លួនថ្មីប្រភេទអូមីក្រុងចំនួន៣០០២ករណីហើយរួមទាំង៤០១ ករណីដែលរកឃើញនៅថ្ងៃនេះផងហើយក្នុងចំណោម៤០១ករណីនោះមានករណីឆ្លងសហគមន៍ ៣៩៧នាក់ និងអ្នកដំណើរមកពីបរទេស០៤នាក់ អ្នកជាសះស្បើយ១៤៤នាក់និងស្លាប់គ្មាន ។
ក្រសួងសុខាភិបាលបានបន្តទៀតថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងចំនួន៣០០២ ករណីនោះមាន២៦៥០ករណីឆ្លងចូលក្នុងសហគមន៍និងក្រៅពីនេះជាករណីនាំចូលមកពីបរទេស។
គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅកម្ពុជា មានអ្នកឆ្លងសរុប ១២៣,៤៤៣នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន ១១៨,៨០៤នាក់ និងអ្នកស្លាប់សរុប ៣០១៥នាក់៕ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ