ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ជាង១ឆ្នាំនេះ ដំរីឈ្មោះខាវ៉ាន់មានសុខភាពល្អ និងមានអារម្មណ៍ល្អប្រសើរបណ្តើរៗហើយ
អ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា ជាង១ឆ្នាំមកនេះ ដំរីខាវ៉ាន់មានសុខភាពល្អ និងមានអារម្មណ៍ល្អប្រសើរបណ្តើរៗហើយ បន្ទាប់ពីរស់នៅយ៉ាងឯកោក្នុងសួនសត្វនៅប្រទេសប៉ាគីស្ថានជាច្រើនឆ្នាំរួចមក។ នេះបើតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៅលើទំព័រហ្វេប៊ុករបស់លោក។

លោក នេត្រ ភក្រ្តា បានលើកឡើងថា ដំរីខាវ៉ាន់ បានមកដល់ទឹកដីនៃនៃព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២០ បន្ទាប់ពីបានធ្វើដំណើរជាច្រើនម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។ កម្ពុជា បានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ។ លោកបានបន្តថា ដំរីខាវ៉ាន់ជាដំរីឈ្មោល មានអាយុ ៣៧ ឆ្នាំ ហើយវា ត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថានតាមរយៈការតស៊ូផ្នែកច្បាប់ ហើយចុងក្រោយ តុលាកំពូលរបស់ប៉ាគីស្ថានបានសម្រេចឱ្យដំរីខាវ៉ាន់ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។

អ្នកនាំពាក្យរូបនេះបានបន្តទៀតថា ជាងមួយឆ្នាំក្រោយពីបានមកនៅជម្រកថ្មីក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដំរីខាវ៉ាន់ មានសុខភាពល្អ និងមានអារម្មណ៍ល្អប្រសើរបណ្តើរៗ បន្ទាប់ពីរស់នៅយ៉ាងឯកោក្នុងសួនសត្វនៅប្រទេសប៉ាគីស្ថានជាច្រើនឆ្នាំ។ លោករំលឹកថា ដំរីខាវ៉ាន់ត្រូវបានប្រទេសស្រីលង្កាផ្តល់ជាអំណោយឱ្យប្រទេសប៉ាគីស្ថានតាំងពីវាមានអាយុ ១ ឆ្នាំ និងត្រូវបានរស់នៅក្នុងសួនសត្វតាំងពីតូចមក។ ខាវ៉ាន់ ធ្លាប់មានដៃគូ តែជាអកុសល ដំរីញីនោះ បានស្លាប់ក្នុងទ្រុងជាមួយ ហើយខាវ៉ាន់បានបន្តរស់នៅឯកោ រហូតដល់ដល់ឆ្នាំ២០២០។ ការតតាំងក្តីមួយបានឈ្នះដែលដឹកនាំដោយអ្នកចម្រៀងដ៏ល្បីឈ្មោះ CHER និងមានការចូលរួមពីអង្គការអភិរក្សសត្វព្រៃជាច្រើន ក្នុងនោះ ក៏មានអង្គការដែនជម្រកសត្វព្រៃកម្ពុជាផងដែរ។ នៅកម្ពុជា ខាវ៉ាន់មានមិត្តភ័ក្តិជាដំរីញីស្រុកចំនួន ៣ ក្បាល។

គួរបញ្ជាក់ថា កាលពី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូ បានចូលពិនិត្យពីស្ថានភាពសត្វដំរីឈ្មោះ ខាវ៉ាន់ ក្រោយពីដឹកនាំប្រតិភូចុះ ពិនិត្យការងារគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យរួចមក៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ