Connect with us

ព័ត៌មានជាតិ

Bimbosan Super Premium ទឹកដោះគោម្សៅពីប្រទេសស្វីស

បានផុស

នៅ

Bimbosan ទឹកដោះគោម្សៅនាំមុខនៅប្រទេសស្វីស បង្ហាញវត្តមានក្នុងប្រទេសកម្ពុជាហើយ។ ទឹកដោះគោ​ម្សៅ Bimbosan នឹងមាន​លក់​នៅក្នុង​ហាង​ចាប់ពី​ថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2022 តទៅ​។ ទឹកដោះគោ​ម្សៅ Bimbosan មាន​គុណភាព​ខ្ពស់​ត្រូវបាន​ផលិត​ចេញពី​ទឹកដោះគោ​ល្អ​បំផុត​របស់​ប្រទេស​ស្វី​ស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Bimbosan បាន​ផលិត និង​ធ្វើ​ទីផ្សារ​ផលិតផល​អាហារូបត្ថម្ភ​ដែលមាន​គុណភាព​ខ្ពស់​នៅ​ប្រទេស​ស្វី​ស​អស់​រយៈពេល 90 ឆ្នាំ​មកហើយ​។ ដោយសារតែ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​របស់ខ្លួន ឥឡូវនេះ Bimbosan គឺជា​អ្នក​នាំមុខ​ទីផ្សារ​នៅ​ប្រទេស​ស្វី​ស​។ ផលិតផល Bimbosan Super Premium ត្រូវបាន​ផលិត​ចេញពី​ទឹកដោះគោ​ស្វី​ស​ដ៏​ល្អ​បំផុត​នៅក្នុង​រោងចក្រ​ដែលមាន​គ្រឿង​បរិក្ខារ​ទំនើប​បំផុត​របស់​យើង​ក្នុងប្រទេស​ស្វី​ស​។​

​ទឹកដោះគោ​ម្សៅ Bimbosan របស់​យើង​អនុលោម​តាម​អនុសាសន៍​ចុងក្រោយ​បំផុត និង ច្បាប់​បញ្ញត្តិ​នៅ​សហគមន៍​អឺរ៉ុប និង ប្រទេស​ស្វី​ស​។ ខ្សែ​ផលិតផល Bimbosan Super Premium របស់​យើង​គឺជា​ផលិតផល​ប្រណិត និង លក់ដាច់​ជាងគេ​នៅក្នុង​ប្រទេស​ស្វី​ស​។ វា​មាន​គ្រឿងផ្សំ​ដ៏​មានតម្លៃ​រួមទាំង​៖

​ ​• កម្រិត​ប្រូតេអ៊ីន​ដែលមាន​តុល្យភាព និង​សមស្រប​តាម​អាយុ​ក្មេង សម្រាប់​ការលូតលាស់​ប្រកបដោយ​សុខភាព​ល្អ ហើយក៏​បាន​កែសម្រួល​សមាមាត្រ whey: casein ទៅតាម​អាយុ​ក្មេង​ផងដែរ​។​

​ ​• អាស៊ីត​ខ្លាញ់ (DHA និង ARA) គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ខួរក្បាល និង​ភ្នែក​។​

​ ​• AMF (Anhydrous Milk Fat) ជួយ​ដល់​ការ​ស្រូបយក​សារធាតុចិញ្ចឹម​បានល្អ និង​មិន​ឲ្យ​ទល់លាមក​។​

​ ​• នុយក្លេអូទីត​ចំនួន 5 ដើម្បី​ទ្រទ្រង់​ប្រព័ន្ធ​ការពារ​រាងកាយ​។​

​ ​• ជាតិ​អាហារ​សរសៃ GOS ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។​

​ ​• និង​សារធាតុចិញ្ចឹម​បន្ថែម​ដូចជា inositol, choline និង L-carnithine ។​

​ខ្សែ​ផលិតផល Bimbosan Super Premium ត្រូវបាន​ផលិត​ទាំងស្រុង​ដោយ​គ្មាន​

​សណ្តែកសៀង គ្មាន​ប្រេងដូង គ្មាន​ស្ករ​Sucrose និង គ្មាន​រសជាតិ​សិប្បនិម្មិត​។

​គ្មានអ្វី​ប្រសើរ​ជាង​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​តែមួយ​មុខ​គត់ រហូត​បាន ៦ ​ខែ និង​បន្ត​ការ​បំបៅ​ដោះ​ម្ដាយ​រហូត​បាន​អាយុ ២​ ឆ្នាំ ឬ លើស​ឡើយ​។​

​ព័ត៌មាន​អំពី HOCHDORF-Group

HOCHDORF Group គឺជា​ក្រុមហ៊ុន​នាំមុខ​ក្នុងប្រទេស​ស្វី​ស​ក្នុងការ​អភិវឌ្ឍន៍ ផលិត និង​ធ្វើ​ទីផ្សារ​ចំណីអាហារ និង​គ្រឿងផ្សំ​ពី​ទឹកដោះគោ​។ យើង​មាន​មោទនភាព​ដែល​ការងារ​របស់​យើង​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​សុខភាព​ទារក កុមារ និង​មនុស្សពេញវ័យ​គ្រប់​វ័យ​នៅ​ជុំវិញ​ពិភពលោក​។​

HOCHDORF Group មាន​សកម្មភាព​នៅក្នុង​វិស័យ​ដំណោះស្រាយ​អាហារ និង​ការថែទាំ​ទារក និង​មាន​បុគ្គលិក​ប្រហែល 400 នាក់​។ ផលិតផល​របស់​យើង​ត្រូវបាន​លក់​ទូទាំង​ពិភពលោក​ក្នុង​ជាង 90 ប្រទេស​។ អតិថិជន​របស់​យើង​រួមមាន​ឧស្សាហកម្ម​ម្ហូបអាហារ និង​ផ្នែក​លក់រាយ​។​

For more information:

​ព័ត៌មាន​បន្ថែម​៖

Bimbosan

Bimbosan.ch/en

Hochdorf

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

លោកនេត្រ ភក្ត្រា ជួប​ប្រជុំ​ជា​មួយ លោក ជា វ៉ាន់ដេត ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាងអនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃក្រសួងព័ត៌មាន

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ៖ ​រាជរដ្ឋាភិបាល​ តែងតែ​គាំទ្រ​លើកស្ទួយ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ជន​មាន​ពិការភាព​

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បង្កើត​កំណត់​ត្រា​ថ្មី ឡើង​វគ្គ​៤​ក្រុមពានក្លិប​អាស៊ីកម្រិតទី​៣

សន្តិសុខសង្គម២ ម៉ោង មុន

​ប្រទះឃើញ​សត្វ​ក្រពើ​មួយក្បាលនៅ​ក្នុង​ស្រះ​មុខ​ផ្ទះប្រជាពលរដ្ឋ

សុខ សុធន
ជីវិតកម្សាន្ដ៤ ម៉ោង មុន

អ្នកនិពន្ធនិងដឹកនាំរឿងលោក​ សុខ​ សុធន ត្រូវវះកាត់ពោះវៀនខ្នែង នៅមន្ទីពេទ្យព្រះកុសុមៈ

Sokha Hotels

ព័ត៌មានពេញនិយម