ព័ត៌មានជាតិ
ប្រធានអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋពីវិធីប្រើប្រាស់ភ្លើងកុំឲ្យអស់លុយច្រើននៅរដូវក្តៅនេះ
ប្រធានអគ្គិសនីកម្ពុជា បានលើកឡើងថា ចាប់ពីខែ កុម្ភៈ ដល់ខែ ឧសភា នៅរដូវប្រាំងនេះ អាកាសធាតុក្តៅខ្លាំង ជាហេតុធ្វើឲ្យការប្រើប្រាស់អគ្គិសនីកើនឡើងដោយមិនដឹងខ្លួន។ លោកក្រើនរំឮកដល់ប្រជាពលរដ្ឋ ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយការចំណាយលុយនៅរដូវក្តៅនេះ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសរបស់កម្ពុជាថ្មី លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកអគ្គិសនីកម្ពុជា (EDC) បានមានប្រសាសន៍ថា ចាប់ពីខែ២ ដល់ខែ៥ គឺជាពេលវេលាដែលប្រទេសយើងឆ្លងកាត់រដូវក្តៅ ស្ងួត ហើយពេលវេលានេះ គឺជាការកើនឡើងនៃការប្រើប្រាស់អគ្គិសនីនៅតាមផ្ទះ។ លោកថា « បងប្អូនយើងតែងតែបន្ទោសថា កុងទ័រអគ្គិសនីដើរលឿន…កុងទ័រដដែលនេះ គឺមិនដែលមានការប៉ះពាល់ទេក្នុងមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះកុងទ័រដដែលនេះ មិនអាចខែនេះដើរលឿន ឬខែនោះដើរយឺតនោះទេ គឺអាស្រ័យលើការប្រើប្រាស់ជាក់ស្តែង»។
សំណួរសួរថា តើធ្វើដូចម្តេច ដើម្បីកុំឲ្យការប្រើនៅរដូវប្រាំងនេះអស់លុយច្រើន?
លោក កែវ រតនៈ បានពន្យល់ថា ដើម្បីឲ្យការប្រើប្រាស់អគ្គិសនីនៅរដូវប្រាំងនេះមិនសូវអស់លុយច្រើន គឺមានតែការប្រុងប្រយ័ត្ន។ ការប្រយ័ត្ននេះ គឺសំដៅទៅលើការប្រើប្រាសឧបករណ៍នៅក្នុងផ្ទះ, ឧទាហណ៍ ដូចជា ឧបករណ៍ទាំងឡាយណា ដែលមានសេនសឺ មានការប្រែប្រួលដោយស្វ័យប្រវត្តិ សំដៅទៅលើទូទឹកកក ម៉ាស៊ីនត្រជាក់ ដែលឧបករណ៍ទាំងពីរនេះ ស្រូបថាមពលអគ្គិសនីច្រើនជាងគេបំផុតនៅរដូវប្រាំង។

ប្រធានអគ្គិសនីកម្ពុជា ពន្យល់បន្តថា ទូទឹកកក និងម៉ាស៊ីនត្រជាក់ ពេលវេលាប្រើប្រាស់ដូចគ្នា តែនៅខែប្រាំង និងខែត្រជាក់ស៊ីភ្លើងខុសគ្នា។ លោកថា នៅក្នុងបន្ទប់មួយ យើងកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ ២៣អង្សា…កាលណានៅក្នុងបន្ទប់ ជះកម្តៅមកពីខាងក្រៅលើស ២៣អង្សា ម៉ាស៊ីនត្រជាក់ចាប់ផ្តើមស្រូបភ្លើងខ្លាំង ដើម្បីឲ្យបន្ទប់ត្រជាក់មកត្រឹម ២៣អង្សា ទើបគុបប៉េទៅវិញ។ ម៉ាស៊ីនត្រជាក់ដដែលនេះ ប្រៀបធៀបការប្រើប្រាស់ក្នុងខែខែត្រជាក់ និងខែក្តៅ ប្រើម៉ោងដដែល ខែប្រាំងស៊ីភ្លើងខ្លាំងជាង។ ចំណែកទូទឹកកក លោក កែវ រតនៈ បានឲ្យដឹងថា ការឧស្សាហ៍បើកទ្វាចុះឡើងៗ ធ្វើឲ្យទូទឹកកកបន្ថយភាពត្រជាក់ ឡើងកម្តៅ នៅពេលដែលឡើងកម្តៅ Compresor ចាប់ផ្តើមស្រូបភ្លើង ដើម្បីឲ្យទូទឹកកកត្រជាក់ឡើងវិញ។ ការបើកទូទឹកកកចុះឡើងៗនេះ ក៏ធ្វើឲ្យថាមពលអគ្គិសនីកើនឡើងផងដែរ។

ជាមួយគ្នានេះ លោក កែវ រតនៈ បានអំពាវនាវ និងជម្រាបដល់ប្រជាពលរដ្ឋថា ចាប់ពីខែនេះ រហូតដល់ខែ៥ ត្រូវពិនិត្យមើលការប្រើប្រាស់ភ្លើង ព្រោះនឹងមានការកើនឡើង។ លោកពន្យល់បែបវិទ្យាសាស្រ្តថា កុងទ័រភ្លើង ពុំមានការប៉ះពាល់នោះទេ គឺអាស្រ័យលើរបៀបប្រើប្រាស់ឧបករណ៍ដែលមាននៅក្នុងផ្ទះ ដូចការជម្រាបខាងលើ។

ពាក់ព័ន្ធនឹងការកើនឡើងថាមពលភ្លើងនេះ លោក កែវ រតនៈ បានទាញហេតុផលថា នៅលើពិភពលោក ដូចជា ប្រទេសអាមេរិក អូស្រ្តាលី ណូវេលសឺឡង់ អង់គ្លេស ដែលប្រទេសទាំងអស់នេះ ក៏មានការតវ៉ានៅរដូវក្តៅ អំពីការកើនឡើងនៃការប្រើប្រាស់ថាមពលអគ្គិសនីផងដែរ។ ប៉ុន្តែដំណោះស្រាយ គឺមានតែពន្យល់តាមបែបវិទ្យាសាស្រ្ត ដូចការលើកឡើងខាងលើដដែល។
ទោះយ៉ាងណា ប្រធានអគ្គិសនីកម្ពុជា លោក កែវ រតនៈ ជំរុញឲ្យពលរដ្ឋផ្ញើសារមកអគ្គិសនីកម្ពុជា ឬអាចទាក់ទងតាមលេខនៅលើវិក័យបត្រ ប្រសិនបើមានបញ្ហា ឬភាពមិនប្រក្រតីណាមួយ អគ្គិសនីកម្ពុជា ក្រុមការងារចុះត្រួតពិនិត្យជូន និងផ្តល់ប្រឹក្សា ដោយមិនគិតកម្រៃឡើយ៕ អត្ថបទ៖ ទូន សុផល


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ