Connect with us

ព័ត៌មានជាតិ

មេប៉ុស្តិ៍ពង្រ ស្រុកកោះសូទិន ត្រូវបុរសម្នាក់កាប់ឲ្យរងរបួសធ្ងន់  រួចរត់គេចខ្លួនបាត់

បានផុស

នៅ

នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំពង្រ ស្រុកកោះសូទិនម្នាក់ ត្រូវបានបុរសម្នាក់កាប់ឲ្យរងរបួសធ្ងន់ ហើយរត់គេចខ្លួនបាត់ ខណៈមេប៉ុស្តិ៍រូបនោះ ចូលទៅសម្របសម្រួលជនសង្ស័យដែលកំពុងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចស្រុកកោះសូទិន បានឲ្យដឹងថា  ជនសង្ស័យមានឈ្មោះ ហាក់ ទាង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិព្រែករំដេងកើត ឃុំពង្រ ដែលបានធ្វើសកម្មភាពកាប់ទៅលើលោក វរសេនីយ៍ត្រី ថៃ ភារិន នាយប៉ុស្តិ៍ពង្រ ដែលកំពុងបំពេញបេសកកម្មបណ្តាលឱ្យរងរបួសជាទម្ងន់កាលពីថ្ងៃទី១២ ខែកុម្ភៈ  ឆ្នាំ ២០២២ វេលាម៉ោង១៩.៤៤នាទី ហើយរត់គេចខ្លួនបាត់។ ការកាប់ប្រហារនេះ គឺដោយសារតែលោកវរសេនីយ៍ត្រី ថៃ ភារិន នាយប៉ុស្តិ៍ពង្រ បានចូលទៅសម្របសម្រួលការឈ្លោះគ្នាក្នុងគ្រួសារជនសង្ស័យម្នាក់នេះ ទើបជនសង្ស័យខឹងសម្បារទាញកាំបិតកាប់មកលើរូបលោក។

បច្ចុប្បន្ន  កងកម្លាំងសមត្ថកិច្ច កំពុងតាមរកជនសង្ស័យដែលរត់គេចខ្លួនទាំងយប់។ ចំណែក លោកវរសេនីយ៍ត្រី ថៃ ភារិន នាយប៉ុស្តិ៍ពង្រ បានសម្រាកព្យាបាលនៅមន្ទីរបង្អែកស្រុកកោះសូទិន៕

អត្ថបទ ៖ ហុង ម៉េង ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម