Connect with us

ព័ត៌មានជាតិ

ស្វែងយល់ ​​លទ្ធផលទស្សនកិច្ចរបស់សម្តេច​តេជោ ហ៊ុន សែន ​ក្នុងកិច្ច​ប្រជុំ​កំពូល​ នៅសេអ៊ូល​

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញ​​ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ (កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ) ជាមួយលោក បាន គីមូន អតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ និង​លោកជំទាវបណ្ឌិត ហាក់ចា ហាន់មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសាកលលោក (UPF)​ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឯកិច្ចប្រជុំ សម្តេច​តេជោ នាយករដ្ឋមន្រ្តីបាន​ធ្វើការងារជាច្រើន​ ជាមួយ​មេដឹកនាំ​កំពូល​ៗ ក៏ដូចជាប្រយោជន៍រួមសម្រាប់​ពិភព​លោក។ ក្នុងនោះសម្តេចបាន​ថ្លែងសុន្ទរកថា បើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ដែលរៀបចំដោយអង្គការ UPF ដែលមានវត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗ និងអ្នកជំនាញមកពីជាង ​១០០ ប្រទេស។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរុញឱ្យមានសន្ធិសញ្ញាសន្តិភាព អចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើទំនុកចិត្ត និងការកសាងភាពជាដៃគូផ្តោតលើប្រជាជន ដើម្បីឆ្ពោះទៅរកការបង្រួបបង្រួមកូរ៉េទាំងពីរប្រកបដោយដោយសន្តិភាព។

សម្តេចតេជោបានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការស្វែងរកសន្តិភាព ការកសាងសន្តិភាព និងការផ្សះផ្សាជាតិ ដោយសង្កត់ធ្ងន់ថា សង្រ្គាមមិនអាចបញ្ចប់សង្រ្គាមបានទេ ដូច្នេះ សម្តេចបានបញ្ជាក់សាជាថ្មីអំពីសារសំខាន់នៃកិច្ចសន្ទនាដោយសន្តិវិធី និងការចរចាឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្រ្គាម។

បន្ទាប់ពីការពិភាក្សាយ៉ាងទូលំទូលាយ នៅថ្ងៃទី១៣ ខែកុម្ភៈ កិច្ចប្រជុំកំពូលបានអនុម័តជាឯកច្ឆ័ន្ទលើឯកសារជាលទ្ធផលចំនួនពីរគឺ “សេចក្តីសម្រេចចិត្តទីក្រុងសេអ៊ូលឆ្នាំ ២០២២៖ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាពប្រកបដោយចីរភាពនៅឧបទ្វីបកូរ៉េ” និងគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីស្តីពី “រដ្ឋពីរឆ្ពោះទៅកាន់ប្រជាជាតិមួយ៖ ឧបទ្វីបមួយ ប្រជាជនមួយ វប្បធម៌មួយ”។

ក្រៅពីការធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលពិភព​លោក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារផងដែរ ជាមួយឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ, ឯកឧត្តម ផាក ប្យុងស៊ុក ប្រធានសភា, ឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកជំទាវបណ្ឌិត ហាក់ចា ហាន់មូន សហស្ថាបនិកអង្គការ UPF​ ហើយសម្តេច​ក៏បានអញ្ជើញចូលរួមជាជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅក្នុងពិធីប្រគល់ពានរង្វាន់សន្តិភាពស៊ុនហាក់ផងដែរ៕

អត្ថបទ៖ កោះកែវ

សូមអានខ្លឹមសាទាំងស្រុង៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+៧ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម