Connect with us

ព័ត៌មានជាតិ

លោក ឌួង ងៀប មានអាជីវកម្មប៉ុន្មាន​នៅក្នុងដៃ?

បានផុស

នៅ

សាធារណជនប្រហែលជាមិនបានដឹងអំពីអាជីវកម្មរបស់លោក ឌួង ងៀប មានប៉ុន្មាន និងមានអ្វីខ្លះនោះទេ ព្រោះព័ត៌មានទាក់ទងនឹងអាជីវកម្មរបស់លោក ពុំមានការផ្សព្វផ្សាយទូលំទូលាយឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជាថ្មី បានស្រាវជ្រាវដឹងថា អាជីវកម្មរបស់លោក ឌួង ងៀប មានដូចជា ស្ថានីយ៍ប្រេងតូតាល់ នៅផ្លូវ ២០០៤ និងបុរី ឌួង ងៀប ទួលពង្រ ជាដើម។

ថ្លែងតាមរយៈវីដេអូ Live​ នៅលើផេកផ្លូវការ កាលពីថ្ងៃទី ០៧ ខែ កុម្ភៈ លោក ឌួង ងៀប បានលើកឡើងថា លោកមានរោងចក្រចំនួនបីកន្លែង និងកំពុងរកស៊ីមុខជំនួញជាមួយជនជាតិចិន។ ក្រៅពីនេះ លោកបានបញ្ជាក់ថា នៅមានដីជាច្រើនកន្លែងទៀត ដែលមានតម្លៃខ្ទង់លានដុល្លារ ផងដែរ។ ក្រៅពីមានងារជាឧកញ៉ា លោក ឌួង​ ងៀប គឺជាឧត្ដមសេនីយ៍ឯកផ្កាយបី នៅក្រសួងមហាផ្ទៃ។

សមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនឈ្មោះ ឌួង ងៀប នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈនេះ។ ប្រភពព័ត៌មានច្បាស់ការ ពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ការឃាត់ខ្លួនលោក ឌួង ងៀប គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ ពាក់ព័ន្ធនិងបទល្មើស «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន» មានទឹកប្រាក់ប្រមាណ ១០លានដុល្លារ ដែលត្រូវបានប្ដឹង ដោយអ្នកវិនិយោគជនជាតិចិនតៃវ៉ាន់។

លោក ឌួង ងៀប ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅពន្ធនាគារប៉េហ្ស៊ី នៅថ្ងៃនេះ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

Sokha Hotels

ព័ត៌មានពេញនិយម