ព័ត៌មានជាតិ
កម្ពុជាចូលរួមកិច្ចប្រជុំ វេទិកាយុត្តិធម៌ព្រហ្មទណ្ឌ អាស៊ីប៉ាស៊ីហ្វិក
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមក្នុងកិច្ចប្រជុំ វេទិកាយុត្តិធម៌ព្រហ្មទណ្ឌអាស៊ីប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅនៅទីក្រុង Tokyo ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា វេទិកាយុត្តិធម៌ព្រហ្មទណ្ឌអាស៊ីប៉ាស៊ីហ្វិកនេះ មានការអញ្ជើញចូលរួមដោយគណៈប្រតិភូចំនួន ១៧១ នាក់ មកពី ១៨ ប្រទេស រួមទាំងអគ្គលេខាធិការអាស៊ាន អង្គការ UNODC។

លោកបានបន្តថា កិច្ចប្រជុំវេទិកាយុត្តិធម៌ព្រហ្មទណ្ឌអាស៊ីប៉ាស៊ីហ្វិក ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុនជាលើកដំបូង ក្រោមកិច្ចសម្របសម្រួលពីអង្គការ UNODC ក្នុងគោលបំណងលើកស្ទួយកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងការស្តានីតិសម្បទា និងការថែទាំអ្នកទោស ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសជាវេទិកាដែលជួយសម្រួលឱ្យមន្រ្តីអនុវត្តច្បាប់ទាំងឡាយនៅក្នុងតំបន់បានជួបជុំគ្នា ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អជាមួយគ្នាទៅវិញទៅមក៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ