Connect with us

ព័ត៌មានជាតិ

​បន្ត​ផ្អាក​ដំណើរការ​រោងភាពយន្ត រោង​សម្ដែង​សិល្ប: និង​សារមន្ទីរ​ទូទាំង​ប្រទេស

បានផុស

នៅ

ក្រសួង​វប្បធម៌​និង​វិចិត្រ​ចិល្បៈ បាន​បន្ត​ផ្អាក​ដំណើរការ​រោងភាពយន្ត រោង​សម្ដែង​សិល្ប: គ្រប់​ប្រភេទ​និង​សារ​មន្ទីរ​ទូទាំងប្រទេសជាបណ្តោះអាសន្នចាប់ពីថ្ងៃទិ១១ធ្នូនេះតទៅរហូ​តដល់មានការជូនដំណឹងជាថ្មី។

ការប្រកាសផ្អាកដំណើរការរោងភាពយន្ត រោង​​សម្ដែង​សិល្បៈ:​ និងសារមន្ទីរទូទាំងប្រទេសនេះ ដើម្បី​ចូលរួម​ទប់ស្កាត់ការ​ឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ពិសេសជាប់ពាក់ព័ន្ធនឹងព្រឹត្រិការណ៍ «សហគមន៍​២៨​វិច្ឆិកា» ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​បានឲ្យបានដឹងថា ដោយមើល​ឃើញពី​ផល​ប៉ះពាល់ នៃការរីក​រាលដាល នៃ​ជំងឺកូវីដ-១៩ ព្រឹត្តិការណ៍​សហគមន៍​២៨វិច្ឆិកា និង​ចៀសវាង​ការ​ឆ្លង​រីក​រាល​ដាលក្នុងសហគមន៍ ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ សូមផ្អាកការចូលទស្សនា​សារមន្ទីរផ្អាក​ដំណើរ​ការ​នូវរោងភាពយន្ត និងរោងសម្ដែងសិល្បៈ​គ្រប់ប្រភេទ​ទូទាំង​ប្រទេស​ជា​បណ្ដោះអាសន្ន​អនុវត្ត​ចាប់​ពីថ្ងៃនេះតទៅ រហូតដល់មានការជួនដំណឹងជាថ្មី»។

គួរបញ្ជាក់ថា គិតចាប់ ពីថ្ងៃទី២៨ ខែវិច្ឆិកា ហូតដល់ ថ្ងៃទី១០ ខែធ្នូនេះ មានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហ​គមន៍​២៨​វិច្ឆិកា»ចំនួន៤០នាក់ក្នុងស្រី១៩នាក់ មានតេស្តវិជ្ជមានវីរុសកូវីដ-១៩។

ដោយឡែកគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៥៧នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកនៅ​មន្ទីរពេទ្យ​ចំនួន៥០នាក់៕
 
អត្ថបទ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម