Connect with us

ព័ត៌មានជាតិ

ផ្លូវក្រាលកៅស៊ូជិត៣០គ.ម ឆ្លងកាត់ឃុំចំនួន៣ នៃស្រុកកងមាស នឹងលេចជារូបរាងនាពេលឆាប់ៗ

បានផុស

នៅ

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២  បានដឹកនាំអភិបាលរងខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុកកងមាស និងមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទDBST មួយខ្សែប្រវែង ២៧,៣៥០ម៉ែត្រ ដែលជាប្រភពថវិការបស់ធនាគារពិភពលោក និងអនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីបច្ចេកទេស បានជម្រាបជូនលោកអភិបាលខេត្តថា  ផ្លូវ១ខ្សែខាងលើនេះ គឺឆ្លងកាត់ឃុំចំនួនបី រួមមានឃុំព្រែកកុយ កងតាណឹង និងឃុំសូគង នៃស្រុកកងមាស ហើយផ្លូវ១ខ្សែនេះ នឹងបញ្ចប់ការដ្ឋានស្ថាបនានៅចុងឆ្នាំ ២០២២ ខាងមុខ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់មន្ត្រីបច្ចេកទេស និងអ្នកទទួលម៉ៅការសាងសង់ សំដៅធ្វើយ៉ាងណាឱ្យការស្ថាបនាផ្លូវខាងលើ ប្រកបមានគុណភាព ស្របទៅតាមលក្ខណៈបទដ្ឋានស្តង់ដារបច្ចេកទេស។ លោកអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរស្រុក និងគណៈកម្មការត្រួតពិនិត្យផ្លូវខាងលើយកចិត្តទុកដាក់ និងជួយសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យផ្លូវដ៏មានសារសំខាន់១ខ្សែនេះ រួចរាល់តាមការគ្រោងទុក។

បន្ទាប់មក លោកអភិបាលខេត្ត ក៏បានបន្តដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យសំណង់ទប់ច្រាំងព្រែកកុយ ប្រវែងម្រមាណ៤០០ ម៉ែត្រ ដែលសម្រេចការសាងសង់រួចរាល់ជាស្ថាពរ៕

ដោយ ៖ ហុង ម៉េង ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ណែនាំសិក្ខាកាមវគ្គសុក្រឹតការ ចងចាំពីតួនាទីភារកិច្ច ដើម្បីការពារប្រយោជន៍កម្មករនិយោជិត និងនិយោជក

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) នៅដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តុលាការចិន កាត់ទោសប្រហារជីវិត បុរស​ដែល​បើក​រថយន្ត​បុករះមនុស្សស្លាប់៣៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម