ព័ត៌មានជាតិ
អ្នកការទូតជើងចាស់កម្ពុជាថា ពានរង្វាន់សន្តិភាពស៊ុនហាក់ ពិតជាស័ក្ដិសមបំផុតចំពោះសម្តេចតេជោ
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាហុង ដែលជាអតីតរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថា ពានរង្វាន់ “សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022)” នេះ ពិតជាស័ក្តិសមបំផុត សម្រាប់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីព្រោះលោកជារដ្ឋបុរសប្រកបដោយគំរូវីរភាពថ្លៃថ្លា គតិបណ្ឌិត និងទេពកោសល្យនយោបាយដ៏ខ្ពង់ខ្ពស់ ជាបិតាស្ថាបនិកសន្តិភាព ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបញ្ញាញាណឈ្លាសវៃ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុងឧត្តម ដើម្បីសន្តិភាព ជូន មាតុភូមិ និងប្រជាជនកម្ពុជា។

បើតាមលោកឧបនាយករដ្ឋមន្រ្តី ហោ ណាហុង ការទទួលពានរង្វាន់ សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ របស់សម្តេចតេជោនាពេលនេះ គឺជាមហាកិត្តិយសដ៏ធំធេងឧត្តុង្គឧត្ដម វិសេសវិសាល សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ លោកបញ្ជាក់ថា សម្ដេចតេជោបានរួមចំណែកយ៉ាងធំធេង ដែលជាតិ និងប្រជាជនកម្ពុជាមិនអាចខ្វះបានក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានចាប់ផ្តើមពីថ្ងៃ២០ មិថុនា ឆ្នាំ១៩៧៧ និងបន្ទាប់មកនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចបានបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញលេញ មានការធានាឯករាជ្យ និងអធិបតេយ្យជាតិ មានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំងធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនថ្កុំថ្កើងរុងរឿងខ្ពស់ត្រដែតល្បីល្បាញ នៅលើឆាកអន្តរជាតិ។

អតីតរដ្ឋមន្រ្តីការបរទេសរូបនេះយល់ថា “ពានរង្វាន់សន្តិភាពស៊ុនហាក់នេះ គឺមានអត្ថន័យជារង្វាន់សន្តិភាព ( NOBEL ដែលយកកត្តានយោបាយជាមូលដ្ឋានដែលអត់ទាក់ទងនឹងសន្តិភាពសោះ) ការពិតរង្វាន់សន្តិភាព NOBEL បើមានលក្ខណៈស្វែងរកសន្តិភាពពិតមែន គឺត្រូវផ្តល់ជូនសម្តេចក្រោយពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ តាំងពីឆ្នាំ១៩៩៨ ហើយនៅពេលថ្មីៗនេះ សម្ដេចតជោក៏បានខិតខំស្វែងរកសន្តិភាពជូនបរទេសមីយ៉ាន់ម៉ាដែរ ដែលផ្អែកលើ Consensus ៥ ចំនុចដែលចាំបាច់ត្រូវអនុវត្តចំនុចទី១មុនជាចាំបាច់ តែមជ្ឈដ្ឋាននយោបាយខ្លះពុំបានយល់ច្បាស់ អំពី Consensus ៥ ចំនុចនេះទេ។
សូមបញ្ជាក់ថា ប្រសាសន៏របស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាហុង បានធ្វើឡើងនៅក្នុងសារលិខិតអបអរសាទរជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ និងបន្ទាប់ពីសម្តេចទទួលជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំកំពូល ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ នាទីក្រុងសេអ៊ូល៕
អត្ថបទ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ