Connect with us

ព័ត៌មានជាតិ

ពីរនាក់បងប្អូនបង្កើតរួមគំនិតគ្នា រំលោភកូននិងក្មួយស្រីខ្លួនឯងទើបតែអាយុ៣ឆ្នាំ ត្រូវសមត្ថកិច្ច​ឃាត់​ខ្លួន​

បានផុស

នៅ

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ថ្មីៗ​នេះ ​សមត្ថកិច្ច​នៃ​អធិការ​ក្រុង​បាត់ដំបង​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៃ​អធិការ​ស្រុក​ឯក​ភ្នំ ​បាន​ធ្វើការនាំ​ខ្លួន​បុរស​ជា​ជនសង្ស័យ​ចំនួន​០២​នា​ក់​ មក​សាកសួរ ក្រោយពី​បាន​ទទួល​នូវ​ពា​ក្យបណ្តឹង​របស់​ស្ត្រី​ឈ្មោះ​ លុយ ​ស្រី​ពេជ្រ អាយុ២១​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ន​ប់ សង្កាត់ក្តុ​ល​ដូន​ទាវ ជា​ម្តា​យ​កុមារី រងគ្រោះ​ពី ករណី​ឪពុក​ប​ង្កើត​និង​ពូ​ប​ង្កើត រួមគ្នា​រំលោភ​សេព​ស​ន្ធ​វ​:​កូនស្រី​រប​ស់ខ្លួន ដែល​ទើ​ប​មាន​អាយុ​ត្រឹមតែ​០៣​ឆ្នាំ​​ប៉ុណ្ណោះ​។

​បុរស​ជា​ប្តី​ និង​ជា​ឪពុក​បង្កើត​កុមារី​រងគ្រោះ​មានឈ្មោះ ហួន ​ហូ រ អាយុ៣១​ឆ្នាំ​រស់នៅ​ភូមិ​អូរ​តាន​ប់ សង្កាត់​ក្តុ​ល​ដូនទាវ ក្រុង​បាត់​ដំបង ព្រមទាំង​ឈ្មោះ ហួន ឧ​ត្ត​ម ហៅ​(​ដំ​)​អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​សង្កាត់​ជាមួយគ្នា ត្រូវជា​ប្អូន​ប​ង្កើ​តរបស់​បុរស​ខាង​លើ​និង​ជា​ពូ​ប​ង្កើតរបស់​កុមារីរងគ្រោះ​ផង​។​សមត្ថកិច្ច​ប​ន្តថា ​ក្នុង​ពេល​សាកសួរ​ជន​ទាំងពីរ​នាក់​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដោយ មាន​ការចូលរួម​ពី​ម្តា​យ​និង​មាន​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​ស្តា​ប់​ផង​នោះ​ កុមារីរងគ្រោះ​ឈ្មោះ​(​ច​. ណ​)​បាន​ឆ្លើ​យ​ប​ញ្ជាក់ថា រូបគេ​ពិតជា​ត្រូវ​បាន​ឪពុក​ប​ង្កើត រួមគ្នា​ជាមួយ​ពូ​ប​ង្កើ​ត​ខាង​លើនេះ ចាប់រំ លោភ​សេ​ព្វ​សន្ធ​វៈ ចំនួន​០២​ដង​ក្នុងអំឡុងពេល​ថ្មីៗ​នេះ​ដោយ​ពិតប្រាកដ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​ទោះ​មានការ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​កុមារី​រងគ្រោះ​បែបនេះ ​ក៏​ជន​ទាំងពីរ​នាក់​នេះ​មិនបាន​ឆ្លើ​យ​សារភាព​អំពី​សកម្មភាព​រប​ស់​ខ្លួន​នៅ​ឡើយ​ទេ ​ចំពោះ​នៅចំពោះមុខ​សមត្ថកិច្ច​។ ​តែ​យ៉ាង​ណាក៏ ដោយ​ ក្នុង​ពេល​ឃាត់ខ្លួន​បុរស​ទាំងពីរនេះ​ សមត្ថកិច្ច​បាន​រក​ឃើ​ញ​គ្រឿងញៀន​និង​សម្ភារ​ប្រើ​ប្រាស់ ​គ្រឿងញៀន​មួយចំនួន​នៅ​ជាមួយ​បុរសទាំងពីរនេះ​ផង​ដែរ​។

​ករណី​នេះ​ នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ២០២០នេះ ​សមត្ថ​កិច្ចនគរបាល​ក្រុង​បាត់ដំបង បាន​រៀបចំ​សំណុំ រឿង បញ្ជូន​ជនសង្ស័យទាំងពីរមកកាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត​ដើ​ម្បី ស្រាវជ្រាវ​បន្ត​ និង​ចាត់ការ​តា​មផ្លូវ​ច្បាប់។​

មតិ​មហាជនបានលើកឡើងថា ប្រសិន​បើការស្រាវជ្រាវរបស់​សមត្ថកិច្ច​រក​ឃើ​ញ​ថា បុរស​ទាំងពីរ បាន​ធ្វើសកម្មភាព​ដូច​ការ​បញ្ជាក់​អះអាង​របស់​កុមារីរងគ្រោះ​មែន​នោះ​ គឺពិតជា​សាហាវ​ឃោរ ឃៅ​និង​ជា​រឿង​ខ្លោច​ផ្សារ​បំផុត​ សម្រាប់​កុមារីរង​គ្រោះ​ដែ​លជា​កូនបង្កើត​និង​ក្មួយបង្កើត​របស់​ជន​ទាំងពីរ​ខាង​លើនេះ​៕​​

អត្ថបទដោយ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៨ នាទីutes មុន

ក្រុមហ៊ុនមូលបត្រចាប់ដៃជាមួយធនាគារ ផ្ដល់សេវាឥណទាន ទាក់ទាញវិនិយោគិនអន្តរជាតិ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

TV360 byMetfone –ពិភពកម្សាន្តរំភើបជាមួយភាពយន្តបកប្រែជាភាសាខ្មែរ

ព័ត៌មានជាតិ៥១ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ៥៥ នាទីutes មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

ពន្ធរបស់អាមេរិក
ព័ត៌មានជាតិ១ ម៉ោង មុន

ការដំឡើងពន្ធរបស់អាមេរិក ជាឱកាសសម្រាប់កម្ពុជាធ្វើពិពិធកម្មទីផ្សារ ខណៈទីផ្សារផ្សេងៗទៀតធំជាងអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម