ព័ត៌មានជាតិ
គ.ជ.ប អនុញ្ញាតឱ្យអង្គការខុមហ្វ្រែល ធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០
តាមសំណើរបស់អង្គការខុមហ្វ្រែល (COMFREL) ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលស្នើដល់ គ.ជ.ប សុំបញ្ជីឈ្មោះបោះឆ្នោតដំបូង ឆ្នាំ២០២០ និងសុំកិច្ចសម្របសម្រួលជាមួយថ្នាក់ ក្រោមជាតិ ដើម្បីធ្វើសវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០២០ គ.ជ.ប បានសម្រេចអនុញ្ញាតឱ្យអង្គការខុមហ្វ្រែល (COMFREL) បន្តធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ទៀត។

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីឆ្នាំមុន អង្គការខុមហ្វ្រែល (COMFREL) បានធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០១៩ ហើយបានវាយតម្លៃថា បញ្ជីបោះឆ្នោត គ.ជ.ប ឆ្នាំ២០១៩ មានភាពល្អប្រសើររហូតដល់ ៩៩.៧ភាគរយ ដោយបានរកឃើញឈ្មោះស្ទួនតែ៤៤ ឈ្មោះប៉ុណ្ណោះ ហើយ គ.ជ.ប ក៏បានដោះស្រាយឈ្មោះស្ទួនទាំងនោះរួចរាល់ហើយទៅតាមករណីនីមួយ ៗ។ ចំពោះការធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០ នេះ អង្គការខុមហ្វ្រែល (COMFREL) នឹងចាប់ផ្ដើមដំណើរការនៅចន្លោះ ខែធ្នូ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១។
គ.ជ.ប តែងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដែលជាការបើកទូលាយប្រកបដោយតម្លាភាព ក្នុងការវាយតម្លៃទៅលើគុណភាព និងប្រសិទ្ធិភាព នៃបញ្ជីបោះឆ្នោត ដើម្បីឱ្យបញ្ជីបោះឆ្នោតឆ្នាំ២០២០ កាន់តែមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ ជាមួយគ្នានេះផងដែរ គ.ជ.ប បានស្នើសុំឱ្យតំណាងអង្គការខុមហ្វ្រែល (COMFREL) និងមន្ត្រី នៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំងអស់ ចូលរួមសហការ និងអនុវត្តវិធានការនានា ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុង តែរីករាលដាលក្នុងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោក។
សូមបញ្ជាក់ថា បញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នឹងត្រូវធ្វើការបិទផ្សាយនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ១ សប្តាហ៍ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ