ព័ត៌មានជាតិ
ឱសថប្រឆាំងកូវីដ-១៩ MOLNATRIS មិនអាចត្រូវលក់តម្លៃលើសពី៦៥ ដុល្លារអាមេរិកក្នុង១ដូស
មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍បានមានប្រសាសន៍នៅថ្ងៃនេះថា ឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល២០០ មីលីក្រាម) MOLNATRIS (Molnupiravir Capsules 200mg) ដែលជាប្រភេទឱសថប្រឆាំងជំងឺកូវីដ-១៩ មានលក់នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយឱសថនេះ មិនអាចលក់តម្លៃលើសពី៦៥ ដុល្លារអាមេរិកក្នុង១ ដូសនោះឡើយ។
លោក សូ វីសុទ្ធី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ នេះថា ឱសថនេះចែកចាយក្នុងតម្លៃ៥៥ ដុល្លារអាមេរិកក្នុង១ដូស ដែល១ដូសស្មើនឹង១ កំប៉ុង មាន៤០គ្រាប់ ហើយបានចែកចាយតាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ មកម្លេះ។
រហូតមកដល់ពេលនេះ ឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល២០០ មីលីក្រាម)MOLNATRIS (Molnupiravir Capsules 200mg) មានចែកចាយជាធម្មតា មិនសម្រាក ឬអស់ពីស្តុកនោះទេ។
បើតាមលោករដ្ឋលេខាធិការ បុគ្គលម្នាក់មានសិទ្ធិបញ្ជាទិញពី៥ ទៅ១០ ដូស ហើយមន្ទីរពេទ្យឯកជន គ្លីនិក ឳសថស្ថាន ឳសថស្ថានរង មានសិទ្ធិបញ្ជាទិញ១០ដូស ដល់២០០ ដូស និងត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្មទៀតផង។ ជាមួយគ្នានោះ អាចលក់បន្តមិនឲ្យលើសពី៦៥ ដុល្លារអាមេរិកក្នុងមួយដូសនោះទេ ហើយអាចបញ្ជាទិញសារជាថ្មីយ៉ាងតិច២សប្ដាហ៍ក្រោយការបញ្ជាទិញលើកចុងក្រោយ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នេះ ជាការឆ្លើយតបសំណួរភ្នាក់ងារព័ត៌មានកម្ពុជាថ្មី និងបន្ទាប់ពីមានព័ត៌មានអំពីការឡើងថ្លៃ នៃឱសថ MOLNATRIS (Molnupiravir Capsules 200mg) នេះ ស្របពេលដែលមានការរីករាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មី ឬអូមីក្រុង បាននិងកំពុងហក់ឡើងខ្លាំងនៅរាជធានីភ្នំពេញ។
តាមសេចក្តីជូនដំណឹងរបស់ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ (MOLNATRIS) បានដឹងដែរថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបាននូវភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ ទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រុមការងារបាននាំចូលឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) MOLNATRIS (Molnupiravir Capsules 200mg) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ។
ដោយឡែកក្រសួងសុខាភិបាលក៏បានចេញសេចក្តីណែនាំស្តីពីការប្រើប្រាស់ឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) MOLNATRIS (Molnupiravir Capsules 200mg) នេះផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំនេះ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងថ្មី៥១២នាក់ទៀត ក្នុងនោះជាប្រភេទអូមីក្រុងទាំងអស់ ដែលចំនួននេះ បញ្ជាក់ពីការហក់ឡើងយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ និងជាសះស្បើយចំនួន១៥៦ នាក់ និងគ្មានអ្នកស្លាប់។ ចំណែកករណីឆ្លងសហគមន៍មានចំនួន៤៩៦នាក់ ហើយអ្នកដំណើរពីបរទេសមានចំនួន១៦នាក់ ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ