ព័ត៌មានជាតិ
ការជ្រើសរើសប្រទេសម្ចាស់ផ្ទះ មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ គឺជាការងារអាទិភាព
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបតាមប្រព័ន្ធវីដេអូ ជាមួយលោក លឹម ចុក ហ៊ុយ (LIM Jock Hoi) អគ្គលេខាធិការអាស៊ាន បានឯកភាពថា ការជ្រើសរើសប្រទេសជាម្ចាស់ផ្ទះ មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ ដើម្បីបង្កើត ACPHEED សម្រាប់សុខភាពសាធារណៈ គឺជាការងារអាទិភាព និងបន្ទាន់។

ការឯកភាពនេះ ធ្វើឡើងកាលពីរសៀល ថ្ងៃទី១៤ ខែកុម្ភៈនេះ ក្នុងកិច្ចពិភាក្សាអំពីការរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងនឹងរៀបចំ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
តាមលទ្ធផលប្រជុំ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកអគ្គលេខាធិការ លឹម ចុក ហ៊ុយ បានឯកភាពគ្នាថា ការជ្រើសរើសប្រទេសជាម្ចាស់ផ្ទះ ដើម្បីរៀបចំបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) គឺជាអាទិភាពបន្ទាន់ សម្រាប់មជ្ឈមណ្ឌល ដើម្បីគាំទ្រដល់ប្រទេសជាសមាជិកអាស៊ានដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ-១៩ និង ត្រៀមរៀបចំសម្រាប់វិបត្តិសុខភាពនាពេលអនាគត។

ជាងនេះទៅទៀត ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាគន្លឹះមួយចំនួន ដែលរដ្ឋមន្រ្តីការបរទេសអាស៊ានចាំបាច់ត្រូវធ្វើការពិភាក្សាគ្នា និងផ្តល់មគ្គទេសក៍។ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីតម្រូវការក្នុងការពន្លឿនការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) និងប្រតិបត្តិការក្របខ័ណ្ឌការរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន (ATCAF) ដើម្បីឱ្យតំបន់អាចកសាងឡើងវិញកាន់តែល្អប្រសើរ និងកាន់តែបៃតងឡើង។
ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក LIM Jock Hoi ក៏បានពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីស្ថានភាពនយោបាយនាពេលបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផលប៉ះពាល់ទៅលើការងារនានារបស់អាស៊ាន។ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើសារសំខាន់ នៃការបញ្ចប់អំពើហិង្សា និងការកសាងទំនុកចិត្ត និងភាពជឿជាក់ ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់អាចចូលរួមក្នុងកិច្ចសន្ទនាមួយប្រកបដោយបរិយាប័ន្ន សំដៅសម្រេចបាននូវសន្តិភាពយូរអង្វែង។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានឆ្នាំ២០២២ ក៏បានគូសបញ្ជាក់អំពីអាទិភាពនានារបស់លោក រួមទាំងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលខាងមុខ។ ចំណែកលោកលឹម ចុក ហ៊ុយ បានអះអាងថា លេខាធិការដ្ឋានអាស៊ាន បានត្រៀមលក្ខណៈរួចរាល់ដើម្បីគាំទ្រ ជាពិសេសការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជន ដែលត្រូវការជំនួយជាទីបំផុត៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ