ព័ត៌មានជាតិ
មន្ត្រី និងអ្នកវិភាគ លើកឡើងដូចគ្នាពីវីរុសបំប្លែងថ្មីអូមីក្រុង បង្អាក់ដំណើរងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ការកើនឡើងខ្ពស់នៃករណីវីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង បង្កជាបញ្ហាប្រឈម និងបន្ទច់បង្អក់ការងើបឡើងវិញ នូវសកម្មភាពពាណិជ្ជកម្ម-ធុរកិច្ច និងបង្កឲ្យមានការភ័យខ្លាច ដល់សាធារណជន។

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយស្ដីពីការបន្ថែមមូលនិធិសម្រាប់ហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៤ ខែកុម្ភៈ លោកឧបនាយករដ្ឋមន្ត្រីលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ រដ្ឋ និងឯកជន បន្តចូលរួមអនុវត្តវិធានការ សុខាភិបាល វិធានការរដ្ឋបាល និងវិធានការអប់រំ ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយការឆ្លង ដើម្បីបញ្ជៀសផលប៉ះពាល់អវិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។
លោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ យល់ឃើញថា ការកើនឡើងនៃវីរុសបំប្លែងថ្មី ពិតជាមានផលប៉ះពាល់ទៅដល់កំណើនសេដ្ឋកិច្ច ប៉ុន្តែអាស្រ័យទៅលើការឆ្លើយតបរបស់រដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន និងប្រជាពលរដ្ឋផ្ទាល់។

លោកបញ្ជាក់ថា ប្រសិនបើមានការប្រុងប្រយ័ត្នខ្ពស់ដូចឆ្នាំមុន មានវិធានការបិទខ្ទប់ មិនឱ្យធ្វើដំណើរ និងធ្វើឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចប៉ុន្តែប្រសិនរាជរដ្ឋាភិបាលមិនចាត់វិធានការតឹងរ៉ឹង ហើយប្រជាពលរដ្ឋមិនភ័យខ្លាចជ្រុលដោយសារមានការចាក់វ៉ាក់សាំងបានច្រើនហើយ ដូច្នេះការប្រព្រឹត្តទៅ នៃសកម្មភាពសេដ្ឋកិច្ចនៅតែបន្តធម្មតានោះមិនមានអ្វីប៉ះពាល់ធំដុំទេ នៅក្នុងប្រទេស ប៉ុន្តែយ៉ាងណាក៏មានកត្តាក្រៅប្រទេសប្រជាពលរដ្ឋនៅប្រទេសផ្សេងៗដែលគេធ្វើដំណើរទេសចរណ៍អាចនឹងមានការភ័យខ្លាច ឬមិនភ័យខ្លាចជារឿងដែលយើងគ្រប់គ្រងមិបាន។
លោកថា ប្រសិនបើវិស័យទេសចរណ៍ដើរឡើងវិញ ក៏នឹងមានកំណើនសេដ្ឋកិច្ចល្អជាងមុនដែរគឺស្ថិតនៅលើរដ្ឋាភិបាល និងប្រជាពលរដ្ឋ ប៉ុន្តែរដ្ឋាភិបាលបើកទូលាយមែនប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅប្រទេសនៅតែមានការបារម្ភក៏នឹងធ្វើឱ្យប៉ះពាល់ដល់មួយផ្នែកនៃសេដ្ឋកិច្ចដែរ។
ទោះជាយ៉ាងណា អ្នកវិភាគរូបនេះ យល់ឃើញថា ប្រជាពលរដ្ឋប្រហែលជាមិនភ័យខ្លាចដូចឆ្នាំមុនៗទេ ដោយសារតែការចាក់វ៉ាក់បានច្រើន ដូចច្នេះសកម្មភាពសេដ្ឋកិច្ចទំនងប្រសើជាងឆ្នាំមុន។
រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី ១៤ ខែកុម្ភៈ បានបញ្ចេញថវិការ ១០០ លានដុល្លារ ទៅឲ្យធនាគាររដ្ឋចំនួន ២ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងវិស័យសហគ្រាស ធុនតូច និងមធ្យម។
ថវិកា១០០លានដុល្លារនេះ ត្រូវផ្តល់ជូនដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចំនួន៥០លានដុល្លារ សម្រាប់ផ្តល់កម្ចីដល់វិស័យកសិកម្ម និងធនាគារសហគ្រាសធុនតូច និងធម្យ (SME Bank) សម្រាប់ផ្តល់កម្ចីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាមួយនឹងអត្រាការប្រាក់ទាប។
តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសនេះ សហគ្រាសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានលទ្ធភាពពង្រឹងអាជីវកម្ម និងធ្វើឲ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្ម ក្នុងគោលដៅពង្រឹងភាពប្រកួតប្រជែង រក្សាសន្តិសុខស្បៀងអាហារ និងជំរុញការនាំចេញនៅក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់