ព័ត៌មានជាតិ
ក្រសួងចំនួន៣ សហការគ្នារៀបចំព្រឹត្តិការណ៍ “សប្ដាហ៍សៀវភៅ”
ព្រឹត្តិការណ៍ “សប្ដាហ៍សៀវភៅ” តាមប្រព័ន្ធអ៊ីនធឺណិត ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា បានសហការគ្នារៀបចំចាប់ពីថ្ងៃទី១២-១៩ ខែធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ “សម័យកូវីដ កាន់តែសិ្នទ្ធនឹងសៀវភៅ”។
សប្ដាហ៍សៀវភៅ បានរួមបញ្ចូលសកម្មភាពមួយចំនួន ដែលរៀបចំតាមប្រព័ន្ធអនឡាញ មានដូចជា៖ ការផ្សព្វផ្សាយសៀវភៅ និងវីឌីអូរបស់កវី អ្នកបោះពុម្ពផ្សាយ បណ្ណាគារិក អ្នកលក់សៀវភៅ ដៃគូអភិវឌ្ឍន៍វិស័យសៀវភៅ និងអំណានគ្រឹះស្ថានអប់រំ នៅលើគេហទំព័ររបស់ពិព័រណ៍សៀវភៅកម្ពុជា។
លើសពីនេះទៅទៀត ក៏មានការជួបនិយាយសំណះសំណាល ជាមួយនឹងវាគ្មិន ដែលនឹងអញ្ជើញចូលរួមតាមរយៈកម្មវិធី Zoom។ បណ្ដុំកម្មវិធីដ៏មានតម្លៃនេះ គឺរៀបចំឡើង ក្នុងគោលបំណងទាក់ទាញអ្នកចូលចិត្ត និងស្រឡាញ់ការអានសៀវភៅនៅកម្ពុជា ក៏ដូចជាលើកស្ទួយវិស័យ បោះពុម្ពនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខមួយកម្រិតទៀត។
គួរបញ្ជាក់ថា ពិព័រណ៍សៀវភៅកម្ពុជា គឺជាកម្មវិធីមួយរៀបចំជារៀងរាល់ឆ្នាំ ដែលតែងតែប្រារព្ធធ្វើឡើង នៅបណ្ណាល័យជាតិ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ ការយល់ដឹង របស់ប្រជាជនទៅលើសៀវភៅជាភាសាខ្មែរ និងបរទេស លើកកម្ពស់ឧស្សាហកម្ម បោះពុម្ពផ្សាយនៅកម្ពុជា៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ