Connect with us

ព័ត៌មានជាតិ

អាជីវករ​ផ្សារទួលទំពូង​ ៨៥ ​ភាគរយ​កំពុង​លក់ដូរ​ ខណៈអតិថិជនថយចុះ គ្រាដែលករណីអូមីក្រុងកំពុងកើនឡើងនៅរាជធានីភ្នំពេញ

បានផុស

នៅ

ខណៈដែលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង កំពុងរីករាលដាលនៅរាជធានីភ្នំពេញ​ គេបានឃើញនៅតាមបណ្ដាផ្សារមួយចំនួន បានបើកដំណើរការជាធម្មតា។ ក្នុងនោះសម្រាប់ផ្សារទួលទំពូងក៏បានដំណើរការជាធម្មតាដូចគ្នាផងដែរ ពោលគឺនៅទីផ្សារមួយនេះមានអាជីវករលក់ដូរ ប្រមាណ៨៥ភាគរយ។ តែសម្រាប់អតិថិជនចេញ-ចូលទិញទំនិញមានការថយចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ប្រធានគណៈកម្មការផ្សារទួលទំពូង លោក ចំរើន សុខលីម បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈនេះថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងស្ថានភាពផ្សារទួលទំពូងគឺមានអាជីវករលក់ដូរប្រមាណជា៨៥ភាគរយ តែសម្រាប់អតិថិជនចេញ ចូលផ្សារ មានការថយចុះ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យគណៈកម្មការផ្សារបន្តសកម្មភាពទប់ស្កាត់ជំងឺកូវីដ-១៩នេះជាប្រចាំ ដោយអតិថិជនដែលចេញ ចូលផ្សារ ត្រូវពាក់ម៉ាក បាញ់អាកុល ជាមួយនឹងការវាស់កំដៅមុននឹងចូលទៅក្នុងផ្សារផងដែរ។

គណៈកម្មការផ្សារ នៅតែបន្តផ្សព្វផ្សាយនូវវិធានការ ការពារពីកូវីដ-១៩រាល់ថ្ងៃ។ យើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនភ្លេចយើងនោះទេ។
លោក ចំរើន សុខលីម ឱ្យដឹងថា សម្រាប់បងប្អូនអាជីវករវិញពួកគាត់ចេះការពារខ្លួនពីជំងឺកូវីដ-១៩ណាស់ ដោយពួកគាត់ បានពាក់ម៉ាក់ជាប្រចាំ ហើយនៅតាមបណ្តាតូបនីមួយៗ មានអាកុលសម្រាប់លាងដៃជាប្រចាំផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម