Connect with us

ព័ត៌មានជាតិ

ក្នុង១ឆ្នាំកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺអេដស៍១២០០នាក់​

បានផុស

នៅ

​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើរ​ស្បែក​និង​កាមរោគ​នៃ​ក្រសួង​សុខាភិ​បាល​បាន​ឱ្យដឹងថា ​តាម​ការប៉ាន់ស្មាន​នៅ​ប្រទេស​កម្ពុ​ជាមាន​អ្នករស់នៅ​ជាមួយ​មេ​រោគ​អេដស៍​ប្រមាណ​១២០០​នាក់​បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ​។​

លោក​វេជ្ជបណ្ឌិត អ៊ុក​ វិជ្ជា ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើរ​ស្បែក​និង​កាមរោគ​នៃ​ក្រ​សួង​សុខាភិបាល​បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ​នេះ​ថា​ មាន​មូលហេតុ​មួយចំនួន​ដែល​បណ្តាលឱ្យ​អ្នករស់នៅ​ជាមួយ​មេរោគអេ​ដស៍​ទាំងនោះ​ស្លាប់បាត់​បង់ជីវិត​ក្នុងនោះ​រួមមាន​អ្នកជំងឺ​ចាស់ជរា គ្រោះថ្នាក់​ចរាចរណ៍​ និង​មាន​អ្នកជំងឺ​មួយចំនួន​បាន​អនុវត្ត​ការ​លេបថ្នាំ​មិនបាន​ត្រឹម​ត្រឹម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្តាលឱ្យមាន​ភាពស៊ាំ​ក្នុង​ខ្លួន​ប្រឈម​នឹង​ការស្លាប់​ព្រោះថា ​អ្នកជំងឺ​អេដស៍​ត្រូវការលេបថ្នាំ​ពន្យា​ជីវិត​ឱ្យបាន​ទៀងទាត់​ប្រជា​ចាំហាត់ប្រាណ​និង​បរិភោគ​ចំណីអាហារ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ទ្រទ្រង់​សុខភាព​ឱ្យបាន​ល្អប្រសើរ​។​ លោក​វេជ្ជបណ្ឌិតបាន​បន្តទៀតថា ​ប្រសិនបើ​អ្នកជំងឺ​អនុវត្តបាន​ខ្ជាប់ខ្ជួន​នោះ​ពួកគាត់​នឹងមាន​សុខ​ភាព​ល្អ និង​អាច​រស់នៅ​ដូច​មនុស្ស​ធម្មតា​អីចឹង​ដែរ​។​

លោក​វេជ្ជបណ្ឌិត អ៊ុក ​វិជ្ជា​ បានឱ្យដឹង​ទៀតថា​ ការដែល​យើង​ដឹង​ពី​អ្នកស្លាប់​នេះ​ ដោយសារតែ​អ្នក​ជំងឺ​មិនបានមក​ទទួល​ថ្នាំ​ពន្យា​អាយុជីវិត​រយៈពេល​២៨​ថ្ងៃ​ និង​មិនអាច​ទំនាក់ទំនង​បាន​យើង​អាច​សន្និដ្ឋានថា ​គាត់​ស្លាប់បាត់​បង់ជីវិត​ហើយ​។​

លោក​វេជ្ជបណ្ឌិត អ៊ុក ​វិជ្ជា​ បាន​បន្ថែមថា ​ប៉ុន្តែ​ក៏មាន​ករណីខ្លះ​គាត់​បាត់​មុខ​មិន​ទទួល​ថ្នាំ​មែន​ តែ​គាត់​បានមក​វិញ​យើង​ក៏​ចុះឈ្មោះ​សារជាថ្មី​ ករណីនេះ​មាន​តិចតួច​ទេ​។​

លោក​វេជ្ជបណ្ឌិត អ៊ុក ​វិជ្ជា ​បាន​បញ្ជាក់ថា ​ទោះបីជា​ក្នុង​១​ឆ្នាំ​អាចមាន​អ្នកស្លាប់ដោយសារ​ជំងឺ​អេ​ដស៍​១២០០​នាក់​ ក៏មាន​អត្រា​អ្នក​ឆ្លង​ជំងឺអេដស៍​ថ្មី​ប្រមាណ​១១០០​នាក់​ដែរ​ដែល​ពួកគេទាំងនោះ​ជា​ក្រុម​ប្រឈម​ខ្ពស់​ដូចជា​ក្រុម​យុវវ័យ ក្រុម​បុរស​ស្រលាញ់​បុរស ក្រុមប​ម្លែ​ង​ភេទ​ និង​ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន​ជាដើម​។​

លោកវេជ្ជបណ្ឌិតបាន​បន្តទៀតថា​ តាម​ការប៉ាន់ស្មាន​បច្ចុប្បន្ន​នេះ​កម្ពុ​ជាមាន​អ្នក​ផ្ទុក​ជំងឺអេដស៍​ប្រមាណ​៧៥០០០​នាក់​ស្មើនឹង​០,៥៤​ភាគរយ​នៃ​ប្រជាពលរដ្ឋ​សរុប​នៅ​ទូទាំងប្រទេស ​ក្នុងនោះមាន​ប្រមាណ​៦២៤៦១​នាក់​ទទួលបាន​ព្យាបាល​ និង​ប្រមាណ​១២០០០​នាក់​ទៀត​នៅមិនទាន់​មក​ព្យា​បាល​នៅឡើយ​ទេ​។​

មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេស​ដ៍​បានធ្វើ​ការអំពាវនាវ​ដល់​អ្នកជំងឺ​អេ​ដស៍​ប្រមាណ​១២០០​នាក់​ដែល​កំពុង​លាក់​មុខ​ចេញមក​ធ្វើតេស្ត​និង​ព្យាបាល​ជំងឺ​ឱ្យបានទាន់ពេលវេលា​។​

លោក​ ឈិ​ម ឃិនដា​រ៉េត អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេស​ដ៍​បានមានប្រសាសន៍​ថា​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​បានរៀបចំ​យុទ្ធសាស្ត្រ​មួយ​ចំ​នួន​ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​បាន​យល់​ហើយ​ស្ម័គ្រចិត្ត​មក​ធ្វើតេស្ត​និង​ព្យាបាល​ជំងឺ​។​

ព្រោះថា​ ប្រសិនបើ​ពួកគាត់​នៅ​បន្ត​លាក់​មុខ​តទៅទៀត​មិន​ព្រម​ចេញមក​ព្យាបាល​ទេនោះ​វា​នឹង​ធ្វើ​ឱ្យប៉ះពាល់​ដល់​អាយុជីវិត​និង​អាច​បង្ក​ហានិភ័យ​ដល់​មនុស្ស​ផ្សេងៗ​ទៀតផងដែរ​ប្រសិនបើ​មិនបាន​ការពារ​ខ្លួនឱ្យបាន​ត្រឹមត្រូវ​ទេនោះ​។​

បើតាមលោក ទៀ ផល្លា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រឆាំង​ជំងឺអេដស៍បានឱ្យដឹង​ដែរ​ថា ​អ្នក​ផ្ទុក​ជំងឺ​អេដស៍​ប្រមាណ​១​ម៉ឺន​២​ពាន់​នាក់​នោះ​មាន​អាយុ​ចន្លោះ​ពី៥០ ទៅ៧០ ឆ្នាំហើយ​ត្រូវគេ​សង្ស័យថា​បាន​ឆ្លង​មេរោគ​អេដស៍​នេះ​យ៉ាងហោចណាស់ ១០ឆ្នាំ​មកហើយ​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម