ព័ត៌មានជាតិ
អភិបាលរងខេត្តព្រះវិហារ អះអាងអំពីការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ
អាជ្ញាធរខេត្តព្រះវិហារ បានអះអាងអំពីការខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើក្នុងខេត្តរបស់ខ្លួន ខណៈបទល្មើសព្រៃឈើ តែងតែកើតមាន។
លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តព្រះវិហារ” នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈនេះ បានឲ្យដឹងថា ខេត្តព្រះវិហារ គឺជាខេត្តដែលសំបូរទៅដោយធនធានព្រៃឈើ ហើយគ្រប់គ្រងដោយក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះ គ្រាន់តែផ្ទៃដី ដែលស្ថិតក្រោមការគ្រប់គ្រង ដោយក្រសួងបរិស្ថានមានប្រមាណជា ១លានហិកតា។
លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ទទួលស្គាល់ថា បទល្មើសព្រៃឈើ ក្នុងខេត្តព្រះវិហារ តែងតែកើតមានឡើង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងបរិស្ថាន បានដាក់មន្ត្រីអភិរក្ស និងសហការជាមួយអង្គការដៃគូនានា ដើម្បីតាមដានត្រួតពិនិត្យ និងបង្រ្កាបនូវបទល្មើសកាប់បំផ្លាញព្រៃឈើនេះ យ៉ាងយកចិត្តទុក ដាក់។
លោកថា «ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បទល្មើសតែងតែកើតមានឡើង ក៏ប៉ុន្តែក៏មិនមែនថា យើងមិនមានវិធានការ យើងមានវិធានការ ទាំងក្រសួងដែនដី ក្រសួងបរិស្ថាន ក៏ដូចជា ក្រសួងកសិកម្ម គឺថា អាជ្ញាធរខេត្ត រដ្ឋបាលខេត្ត រដ្ឋ បាលស្រុក គណៈបញ្ជាការឯកភាពខេត្ត គឺថា រដ្ឋបាលខេត្ត រដ្ឋបាលបាលស្រុក មានការណែនាំ មានការអប់រំ មានការដាក់វិន័យ ចំពោះបទល្មើស បទល្មើសណាដែលធំដុំ គឺថា យើងនឹងបញ្ជូនទៅតុលាការ ករណីណាបទល្មើសតិចតួច ប្រជាពលរដ្ឋមូលដ្ឋានរបស់យើង គឺថាយើងមានការអប់រំ មានការណែនាំ មានការពន្យល់ គឺថា នីតិវិធីអនុវត្ត សព្វបែបយ៉ាង»៕
អត្ថបទ៖


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ