ព័ត៌មានជាតិ
ពលរដ្ឋនៅខេត្តព្រះវិហារ ស្ទើរតែ ១០០ភាគរយហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
មកដល់ពេលនេះ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារ ស្ទើរតែ ១០០ភាគរយហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយបច្ចុប្បន្ន កំពុងចាក់ដូសជំរុញ។ នេះបើតាមការឲ្យដឹង ពីអភិបាលរងខេត្តព្រះវិហារ។
លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តព្រះវិហារ” នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈនេះថា ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តព្រះវិហារ ស្ទើរតែ ១០០ភាគរយហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយការឆ្លងជំងឺនេះវិញ ក៏មិនមានច្រើននោះដែរ។
លោកថា «ក្រោមការដឹកនាំ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺប្រជាពលរដ្ឋនៅខេត្តព្រះវិហារ បានចាក់វ៉ាក់សាំងកូវីដ ការពារគឺថា សឹងថា ១០០ភាគរយហើយ មកដល់ពេលនេះ គឺកំពុងចាក់វ៉ាក់សាំង បន្តចាក់វ៉ាក់សាំង ដូសជំរុញ ដូសទី ៤ កំពុងតែសស្រាក់សស្រាំ ហើយប្រជាពលរដ្ឋ គឺចូលរួមសស្រាក់សស្រាំ ហើយអត្រាឆ្លងកូវីដ គឺមានតិចតួចណាស់»។
អភិបាលរងខេត្តព្រះវិហារ បានឲ្យដឹងទៀតថា វិស័យទេសចរណ៍ ភោជនីយដ្ឋាន និងទីតាំងកម្សាន្ដសប្បាយនានា ក្នុងខេត្តព្រះវិហារ បាននិងកំពុងបើកដំណើរការជាធម្មតា ហើយក៏មានប្រជាពលរដ្ឋជាច្រើន បានទៅដើរលេងកម្សាន្ដ ផងដែរ។
លោក អ៊ុង វុទ្ធី បានថ្លែងថា «ចំពោះវិស័យទេសចរណ៍ ការបើកឲ្យដំណើរការ ភោជនីយដ្ឋាន ការដើរកម្សាន្ដ គឺថា ប្រជាពលរដ្ឋទូទាំងប្រទេស មានការទៅប្រាស្រ័យទំនាក់ទំនង ហើយហូបដើរលេងប្រាសាទព្រះវិហារ តំបន់ទេសចរណ៍ គឺថា ភ្ញៀវទេសចរ គឺថា រាល់ថ្ងៃនេះ ស្ថានភាពគឺល្អតែម្ដង»៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ