Connect with us

ព័ត៌មានជាតិ

អាជីវករ​ផ្សារទួលគោក ​៧០ ភាគរយ ​បើកតូប​ ស្តង់ លក់ដូរ​ ជាមួយ​នឹងអតិថិជនចេញ-ចូល​ផ្សារ​មាន​ចំនួន​តិច

បានផុស

នៅ

អាជីវករផ្សារទួលគោកប្រមាណ ៧០ ភាគរយ បានបើកតូប ស្តង់ លក់ដូរ ខណៈដែលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបាននិងកំពុងរីករាលដាលនៅរាជធានីភ្នំពេញ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការពង្រឹងវិធានការ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ គណៈកម្មការផ្សារនៅតែបន្តធ្វើជាប់ជាប្រចាំ ទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីក្នុងជួរគណៈកម្មការផ្សារទួលគោកបានឱ្យដឹងថា គណៈកម្មការផ្សារទួលគោកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងផ្សព្វផ្សាយវិធានការទប់ស្កាត់ កូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធាន ៣ការពារ ៣កុំ ជាប្រចាំថ្ងៃ។

បន្ថែមពីលើនេះ គណៈកម្មការផ្សារទួលគោកបានបន្តចែកម៉ាសដល់បងប្អូនអាជីវករនិងអតិថិជនដែលចេញ ចូលផ្សារនេះផងដែរ។

មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃទី ១៥ ខែកុម្ភៈនេះ អាជីវករ បានបើកតូបស្តង់លក់ដូរប្រហែល​៧០ភាគរយប៉ុណ្ណោះ ហើយសម្រាប់អតិថិជនចេញ-ចូលមកទិញទំនិញវិញក៏មានចំនួនតិចដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៩ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម