Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ដោះស្រាយការជន់លិចទឹកភ្លៀង នៅរដូវវស្សា

បានផុស

នៅ

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យប្រព័ន្ធលូ អូរប្រឡាយ និងស្ពាន នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដោះស្រាយការជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកអភិបាលខេត្តបានចុះពិនិត្យមើលប្រព័ន្ធលូ អូរប្រឡាយ និងស្ពានសំខាន់ៗចំនួន ០៥ទីតាំង ក្នុងនោះរួមមានអូរប្រឡាយអូរពីរ នៅមុខសាលាក្រុងព្រះសីហនុ ការដ្ឋានស្ពានលូអូរមួយ អូរប្រឡាយ និងស្ពាន L.V  អូរប្រឡាយ និងស្ពានអង្គការម្លប់តាប៉ាង និងអូរប្រឡាយ និងស្ពានអូរស្តេចមឹក។

ក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ទីតាំងខាងលើ គឺតែងរងនូវបញ្ហាប្រឈមដោយការជន់លិចនៅរដូវវស្សានាពេលកន្លងមក ដូច្នេះទើបរដ្ឋបាលខេត្តបានប្រើប្រាស់កញ្ចប់ថវិកាជាតិឆ្នាំ២០២១ ដើម្បីរៀបចំស្ថាបនា និងស្តារទីតាំងទាំងនោះឱ្យបានធំទូលាយទៅតាមនិយាមកា ដើម្បីឱ្យរំហូរទឹកបានលឿនកាត់បន្ថយការជន់លិចរយៈពេលវែង នៅពេលមានភ្លៀងធំ។

ជាមួយគ្នានេះ អភិបាលខេត្តបានជម្រុញដល់ក្រុមការងារ ត្រូវពន្លឿនការងារស្ថាបនាការដ្ឋានសាងសង់ឱ្យបានលឿនមុនពេលរដូវវស្សាចូលមកដល់ និងបានណែនាំមន្ត្រីជំនាញធ្វើការបំពាក់អំពូលភ្លើងសាធារណៈនៅតាមស្ពាន និងផ្លូវប្របអូរប្រឡាយ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរនៅពេលយប់។

លោកអភិបាលខេត្ត បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន កុំបោះចោលសំរាម ឬកាកសំណល់ផ្សេងៗចូលទៅក្នុងអូរប្រឡាយ ដែលបង្កឱ្យមានការកកស្ទះ បណ្ដាលឱ្យមានការជន់លិចលំនៅឋាន រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវនានាក្នុងក្រុងព្រះសីហនុ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម