ព័ត៌មានជាតិ
ផ្សោតឯកាចុងក្រោយ នៅអន្លង់ឈើទាល បានស្លាប់ផុតពូជ ហើយ
សត្វផ្សោតចុងក្រោយមួយក្បាល នៅអន្លង់ឈើទាល តំបន់ព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានស្លាប់បាត់បង់ជីវិតហើយ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

តាមគណនី Facebook របស់ លោកស្រី ជា សិលា អ្នកសម្របសម្រួលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលើកឡើងថា៖ “ពិតជាគួរឱ្យសោកសង្រេងខ្លាំងណាស់ ដែលមិត្តផ្សោតឯការបស់យើងបានស្លាប់បាត់បង់ជីវិតពីអន្លង់ឈើទាល នាព្រឹកព្រហាមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះហើយ។ សូមមិត្តទាំងអស់គ្នាកុំភ្លេចបណ្តាំគាត់ជាចុងក្រោយឱ្យសោះ សូមផ្តាំការពារពូជពង្សខ្ញុំផង។ គាត់មិនដឹងជាឈឺចាប់យ៉ាងណាទេមុនស្លាប់ បើកន្ទុយរបស់គាត់ជាប់ដោយមងនេសាទបែបនេះ។ លាហើយផ្សោតឯកោ”។

លោក សន ប៉ាន់ មេភូមិអូរស្វាយ និងជាប្រធានក្រុមឆ្មាំទន្លេក្នុងតំបន់អន្លង់ឈើទាល បានឱ្យដឹងថា លោកបានចុះល្បាតឃ្លាំមើលផ្សោតដ៏កម្សត់ ១ ក្បាលចុងក្រោយនោះជារៀងរាល់ថ្ងៃ ចាប់តាំងពីវាបានក្លាយជាផ្សោតឯកោក្នុងតំបន់អន្លង់ឈើទាលនៃអន្តរព្រំប្រទល់ដែនទឹករវាងប្រទេសកម្ពុជា-ឡាវ។ កម្លាំងពាក់ព័ន្ធបានប្រឹងប្រែងរកមធ្យោបាយ ដើម្បីកាត់កំណាត់មងដែលជាប់កន្ទុយផ្សោតនោះដែរ ប៉ុន្តែពុំអាចជួយបាន ព្រោះគ្មានឧបករណ៍ និងបច្ចេកទេសគ្រប់គ្រាន់ក្នុងការដងចាប់វា។

លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានលើកឡើងថា ដោយសារកត្តាភូមិសាស្ត្រ និងវ័យរបស់សត្វផ្សោត ១ ក្បាលនោះបានធ្វើឱ្យក្រុមការងាររបស់លោក និងអង្គការ WWF-Cambodia មិនអាចធ្វើសកម្មភាពណាមួយដោយអត្តនោម័តិបានទេ ព្រោះទីតាំងភូមិសាស្ត្រនៃដងទន្លេមេគង្គ ដែលផ្សោតនោះរស់នៅ គឺស្ថិតក្នុងតំបន់អន្តរព្រំដែនទឹករវាងប្រទេសកម្ពុជា និងប្រទេសឡាវ។
គួររំលឹកថា សត្វផ្សោតនៅអន្លង់ឈើទាលនេះមានស្នាមរបួសនៅផ្នែកកន្ទុយរបស់វា ដែលបណ្ដាលមកពីកំណាត់សរសៃមងរំជាប់កន្ទុយ កាលពីជាង ១ ខែមុន ដែលបានបង្កជាដំបៅ និងធ្លាក់ខ្លួនឈឺស្គមរីងរៃ។ កាលពីមុនមានករណីនេះកើតឡើង ផ្សោតដែលមានប្រវែងជាង ២ ម៉ែត្រនោះមានទម្ងន់ប្រមាណ ២០០ គីឡូក្រាម ប៉ុន្តែចុងក្រោយនេះវាស្គមខ្លាំងណាស់ គឺនៅសល់ប្រមាណ ១០០ គីឡូក្រាម ឬស្រាលជាងនេះ និងមានដំបៅនៅផ្នែកកន្ទុយ។ ផ្សោតនោះជាផ្សោតឈ្មោល ដែលមានលេខកូដសម្គាល់ ៣៥ និងមានអាយុប្រមាណ ២៥ ឆ្នាំ ដែលជាទូទៅសត្វផ្សោតភាគច្រើនស្លាប់ក្នុងអាយុត្រឹម ៣០ ឆ្នាំ។

បច្ចុប្បន្ន សត្វផ្សោតទន្លេមេគង្គក្នុងប្រទេសកម្ពុជា មានចំនួន ៨៩ ក្បាល ដែលចំនួននេះមិនរាប់បញ្ចូលនូវចំនួនផ្សោតដែលទើបកើតថ្មីនោះទេ។ ពួកវាកំពុងរស់នៅតាមអន្លង់មួយចំនួនចាប់ពីអន្លង់កាំពីក្នុងភូមិសាស្ត្រខេត្តក្រចេះដល់អន្លង់ឈើទាលនៃភូមិសាស្ត្រខេត្តស្ទឹងត្រែង៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?