Connect with us

ព័ត៌មានជាតិ

លោក ប្រាជ្ញ ចន្ទ ​ឱ្យអ្នក​ពាក់ព័ន្ធ​​សហការជាមួយ គ.ជ.ប ​ដើម្បីការ​បោះ​ឆ្នោត​​ក្រុមប្រឹក្សាឃុំ សង្កាត់ ​ជោគជ័យ​​

បានផុស

នៅ

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​ជាមួយភាគីពាក់ព័ន្ធ​តាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីប្រកាសផ្សព្វ​ផ្សាយ អំពី​ ការចាប់ផ្តើមបើក​ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ​នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ​លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ​រំលឹក​ឱ្យ​អ្នក​ពាក់ព័ន្ធទាំងអស់​​ ចូលរួមសហការជាមួយ គ.ជ.ប ​ដើម្បីឱ្យការ​បោះ​ឆ្នោត​​ក្រុមប្រឹក្សាឃុំ សង្កាត់ ​ទទួលបានជោគជ័យ​​ តាមផែនការ​ដែលបាន​គ្រោងទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាជ្ញ ចន្ទ អះអាងថា គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំរួចជាស្រេចនូវផែនការមេ ប្រតិទិនការងារ និងបានធ្វើបច្ចុប្បន្នភាពលើបទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តផ្សេងទៀត ដើម្បីធានាឱ្យការរៀបចំចាត់ចែងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ​។ លោកបន្តថា ​ចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត ​គ.ជ.ប មាន​ការងារជាច្រើនដែលត្រូវធ្វើជាមួយភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់ពីគណបក្សនយោបាយ អង្គការ សមាគម អ្នកសារព័ត៌មាន ក្រសួងស្ថាប័នជាតិពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។​

​លោក ប្រាជ្ញ ចន្ទ ​​សម្តែងការជឿជាក់​ថា អង្គការ សមាគម ទាំងជាតិ និងអន្តរជាតិ នឹង​ដាក់អ្នកសង្កេតការណ៍របស់ខ្លួនចូលរួម ឃ្លាំមើលដំណើរការរៀបចំការបោះឆ្នោត ហើយដោយឡែកអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នឹង​បន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការងារ​ទាំងអស់នេះ ជូនដល់សា​ធារណជន ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកបោះឆ្នោតផង និងដើម្បីជំរុញឱ្យមានការចូ​លរួមយ៉ាងផុលផុសផង។ លោកសង្ឃឹម​ថា ​ភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការជាមួយ គ.ជ.ប ស្របតាមច្បាប់បោះ​ឆ្នោត បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងសេចក្ដីណែនាំផ្សេងៗដើម្បីធ្វើយ៉ា​ង​ណាធានាឱ្យដំណើរការនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

លោក ប្រាជ្ញ ចន្ទ បានថ្លែងថា ​ការ​​បោះឆ្នោត​ជ្រើស​​រើស​​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ត្រូវ​ធ្វើឡើង​ជារៀងរាល់ ៥ ឆ្នាំម្តង តាមរយៈការបោះឆ្នោតជាសកល ហើយកាលបរិច្ឆេទ នៃការបោះឆ្នោតនេះ ត្រូវកំណត់ដោយនាយករដ្ឋមន្ត្រី ក្នុងរយៈពេល​ ៩ខែយ៉ាងតិច មុនថ្ងៃបោះឆ្នោត តា​ម​សំ​ណើរបស់រដ្ឋមន្ត្រីក្រ​សួង​មហាផ្ទៃ។ យោងតាម​​សេចក្តី​សម្រេច​របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម