ព័ត៌មានជាតិ
រដ្ឋមន្រ្តីការបរទេសកម្ពុជា-សិង្ហបុរីថា ពីរឆ្នាំចុងក្រោយនេះ ជំងឺកូវីដ-១៩ បានបង្កការរំខានម្តងហើយម្តងទៀត
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសឹង្ហបុរី ក្នុងអំឡុងពេលថ្ងៃទី១ នៃទស្សនកិច្ចផ្លូវការរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា។


ក្រោយជំនួបនេះលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានឲ្យដឹងថា លោកពិតជារីករាយដែលបានជួបជាមួយលោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា និងដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។ លោកថា “ក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយនេះ ជំងឺកូវីដ-១៩ បានបង្កការបង្អាក់រំខានដល់ជំនួបរបស់យើងម្តងហើយម្តងទៀត។ យ៉ាងណាមិញ យើងនៅតែបន្តសហការ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសយើង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើង”។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអបអរសាទរប្រទេសសិង្ហបុរី ដែលបន្តនាំមុខគេជារដ្ឋាភិបាលទីក្រុងឆ្លាត ក្នុងចំណាត់ថ្នាក់កម្រិតសកល។ ហើយលោកសង្ឃឹមថា កត្តានេះក៏នឹងជំរុញឱ្យមានការជឿនលឿននៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងគំនិតផ្តួចផ្តើមឌីជីថលក្នុងប្រទេសជាសមាជិកអាស៊ានផងដែរ៕
អត្ថបទ៖ កោះកែវ


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង