ព័ត៌មានជាតិ
រដ្ឋមន្ត្រី៖បរិមាណផលស្រូវរដូវវស្សាឆ្នាំ២០២០អាចទទួលបានជាង៨ លានតោន
លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញឲ្យដឹងថា បរិមាណផលស្រូវឆ្នាំ ២០២០ អាចសម្រេចបានប្រមាណ ៨, ៥៩៦,៨៧៧ តោន ច្រើនជាងឆ្នាំ២០១៩ ដែលទទួលបានចំនួន៨,២៦៩,៤៨០តោន ។
រដ្ឋមន្រ្តីកសិកម្ម បានបង្ហាញឲ្យដឹងអំពីវឌ្ឍនភាព នៃការស្តារស្រូវរដូវវស្សា និងស្រូវដើមរដូវប្រាំងដែលបានទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គឆ្នាំ២០២០ គិតមកដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០នេះ ជាលទ្ធផលនៃការស្តារដំណាំស្រូវសម្រេចបានចំនួន ៥៧,៥៥៧ ហិកតាស្មើនឹង ៨៩,៦៨% នៃផែនការស្តារឡើងវិញចំនួន ៦៤,១៧៩ ហិកតា ។

គួររំលឹកថា កម្ពុជា បានជួបប្រទះគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅដើមខែតុលា ឆ្នាំ២០២០ កន្លងទៅដែលបង្កឲ្យមានផល់ប៉ះពាល់ និងខូចខាតដល់ផលិតកម្មដំណាំស្រូវ ដំណាំសាកវប្បកម្ម ដំណាំកសិ-ឧស្សាហកម្ម និង សត្វពាហន:នៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះខេត្តដែលរងគ្រោះធ្ងន់ធ្ងរ ជាងគេ គឺខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ធំ។
ផលប៉ះពាល់និងខូចខាតទៅលើដំណាំស្រូវរដូវវស្សា ឆ្នាំ២០២០ចំនួន១៩ រាជធានី/ខេត្ត ។ ផ្ទៃដីដំណាំស្រូវដែលបានប៉ះពាល់ចំនួន ៣០៤ ៨២១ ហិកតាស្មើនឹង ១០,៩២%នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សាសម្រេចបាន(២,៧៩០,៨២៩ ហិកតា)។ ផ្ទៃដីដំណាំស្រូវដែលសង្គ្រោះបានចំនួន ១៧៩,០៥១ ហិកតាស្មើនឹង ៦,៤១% នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សាសម្រេចបាន ។ ផ្ទៃដីដំណាំស្រូវដែលបានខូចខាត១២៥ ៧៧០ហិកតាស្មើនឹង៤,៥%នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សា សម្រេចបាន ។ ផ្ទៃដីដំណាំស្រូវដែលមានលទ្ធភាពស្តារបាន៦៤ ១៧៩ ហិកតា ។

លទ្ធផលនៃការស្តារដំណាំស្រូវ គិតមកត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៥៧ ៥៥៧ ហិកតា ស្មើនឹង ៨៩,៦៨% នៃផែនការស្តារឡើងវិញចំនួន ៦៤ ១៧៩ ហិកតា ដែលក្នុងនេះរួមមាន៖ខេត្តពោធិ៍សាត់ សម្រេចបាន ១៧ ៧៧១ ហិកតា ស្មើនឹង ៩៩,៨១% នៃផែនការស្តារឡើងវិញចំនួន ១៧ ៨០៤ ហិកតា ខេត្តបាត់ដំបងសម្រេចបាន ១០ ៥០០ ហិកតា ស្មើនឹង ១០០% នៃផែនការស្តារឡើងវិញចំនួន ១០ ៥០០ ហិកតា ខេត្តបន្ទាយមានជ័យសម្រេចបាន ១៤ ២០៦ ហិកតាស្មើនឹង ៧១,១៤ ហិកតា នៃផែនការស្តារឡើងវិញ ចំនួន ១៩ ៩៧០ ហិកតា ខេត្តកំពង់ធំ សម្រេចបាន ៨ ១២២ ហិកតា ស្មើនឹង ៩៨,៤៤% នៃផែនការស្តារឡើងវិញចំនួន ៨ ២៥១ ហិកតា ដោយឡែកខេត្តចំនួន១៥ទៀត ដែលទទួលរងការខូចខាតតិចតួច បានខិតខំស្តារសម្រេចបានពី ៩៨ ទៅជាង ១០០% នៃផែនការរួចហើយដែរ លើកលែងតែខេត្តកណ្តាល សម្រេចបានត្រឹមតែ ៧០,១១% នៃផែនការស្តារឡើងវិញ៕
អត្ថបទ ៖ ណារី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ