ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី បញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន បង្កលក្ខណៈងាយស្រួល ដល់បណ្ដាគណបក្សនយោបាយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់រាជធានី-ខេត្ត ត្រូវបង្កលក្ខណៈងាយស្រួល ដល់បណ្ដាគណបក្សនយោបាយ ដែលធ្វើសកម្មភាពនៅមូលដ្ឋាន សម្រាប់ត្រៀមការបោះឆ្នោតនាពេលខាងមុខ ដោយសម្ដេចហៅការអំពាវនាវនេះថា ជាបទបញ្ជារបស់នាយករដ្ឋមន្ត្រី។
ការអំពាវនាវ ដែលស្មើនឹងបទបញ្ជាខាងលើនេះ គ្រាដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងឈានចូលមកដល់។ ដូច្នេះសម្ដេចតេជោ បានអំពាវនាវដល់បណ្ដាអាជ្ញាធរគ្រប់រាជធានី-ខេត្ត ត្រូវបង្កលក្ខណៈងាយស្រួល ដល់គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងមហាផ្ទៃ ធ្វើសកម្មភាពនយោបាយនៅមូលដ្ឋាន ឲ្យបានល្អ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបោះឆ្នោតមិនទាន់មកដល់ក៏ពិតមែន តែបណ្ដាគណបក្សនយោបាយ ត្រូវជួបសំណេះសំណាល ជាមួយសមាជិក-សមាជិការបស់ពួកគេ។
សម្ដេចតេជោ ហ៊ុន សែ បានបញ្ជាក់ទៀតថា «យុទ្ធនាការបោះឆ្នោត មិនទាន់មកដល់ទេ ក៏ប៉ុន្តែគេមានឱកាស ជួបជុំសមាជិក-សមាជិការបស់គេ គេមានឱកាសជួបជុំ មិនមែនចាំបាច់ទៅដល់ឃោសនាបោះឆ្នោតទេ គេមានលទ្ធភាព ដើម្បីសុំការអនុញ្ញាត ដើម្បីនឹងលើកផ្លាក មូលដ្ឋានក៏ត្រូវបង្កលក្ខណៈសម្បត្តិ មិនមែនមានតែបក្សកាន់អំណាចមួយ ដែលមានសិទ្ធិលើកផ្លាកនោះ បក្សដទៃទៀត ក៏សិទ្ធិលើកផ្លាកដូចយើង»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា