Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរាជធានីភ្នំពេញ​ នៅតែ​បន្តពាក់ម៉ាស​ ខណៈ​អូមីក្រុង​កំពុងឆ្លង​រីករាលដាល​

បានផុស

នៅ

និន្នាការពាក់ម៉ាស់នៅរាជធានីភ្នំពេញ នៅតែបន្តមានច្រើន ក្នុងពេលជំងឺកូវីដបំប្លែងខ្លួនថ្មី​អូមីក្រុង​កំពុង​ឆ្លង​រីករាល​ដាល ខណៈក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវ ឱ្យប្រជាពលរដ្ឋបន្តវិធាន​ការ​ ៣ ការពារ​ និង ៣ កុំ ដើម្បីចៀសវាងការឆ្លងរីករាលដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោក លាង សុផេង បានប្រាប់ថា លោកនៅ​តែបន្ត​អនុវត្ត​វិធានការពាក់ម៉ាស់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្របពេលដែល ជំងឺបំប្លែង​ខ្លួនថ្មី​អូមី​ក្រុង កំពុងតែមានការឆ្លងកើនឡើងរាល់ថ្ងៃ។ លោកប្រាប់ថា “ខ្ញុំតែងតែពាក់ម៉ាស់ ដោយ​សារ​តែអូមី​ក្រុង នៅតែបន្តឆ្លង ហើយមិនមែនតែជំងឺទេ គឺការពាក់ម៉ាស់អាចការពារពីធូលីដី និងផ្សែង​រថ​យន្ត​ជា​ដើម”។

ប្រជាពលរដ្ឋម្នាក់ទៀត លោក ហុង សុវណ្ណដា ដែលតែងតែធ្វើដំណើរ​ចូលមកបំពេញការ​នៅរាជ​ធានីភ្នំពេញ ក៏បានប្រាប់ដែរថា ខ្លួនលោកក៏នៅតែបន្តការពាក់ម៉ាស់ ដោយសារការបារម្ភពី​ការឆ្លង​រីករាល​ដាល​ជំងឺអូមីក្រុង។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវ និងដាក់ចេញវិធានការជាហូរហែរឱ្យបុគ្គលគ្រប់រូប ចូលរួមអនុវត្តវិធានការ ៣ ការពារ (ពាក់ម៉ាស់​ឱ្យបានត្រឹមត្រូវ លាងសម្អាតដៃញឹកញាប់ រក្សាគម្លាតសុវត្ថិភាពពីមួយម៉ែតកន្លះឡើង)​និង៣ កុំ (កុំបង្ក​ឱ្យមានការជួបជុំ កន្លែងបិទជិត) ដើម្បី​ការពារការឆ្លងការរីករាលដាលនៃអូមីក្រុង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម