ព័ត៌មានជាតិ
តួលេខអ្នកឆ្លងកូវីដ-១៩ អាចមានចំនួនលើសសេចក្តីរាយការណ៍របស់ក្រសួងសុខាភិបាល
ជំងឺកូវីដ-១៩ នៅកម្ពុជា កើនឡើងឥទ្ធិពលនៃការឆ្លងរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពីដើមខែកុម្ភៈមក។ កាលពីថ្ងៃទី ១៤ កុម្ភៈ តួលេខនៃការឆ្លង តេស្តដោយម៉ាស៊ីនធំ ហក់ឡើងដល់ ចំនួន ៥១២នាក់ ហើយក៏បានធ្លាក់មកត្រឹមជិត ២០០នាក់ នៅថ្ងៃទី ១៥ កុម្ភៈ។ ចំណែកនៅថ្ងៃទី ១៦ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែងថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅថ្ងៃនេះ កើនឡើងចំនួន ២០៤នាក់។ តួលេខនេះ ស្រង់ដោយក្រសួងសុខាភិបាល។ ប៉ុន្តែសម្តេច បានលើកឡើងថា ពលរដ្ឋមួយចំនួនទៀត ធ្វើតេស្តដោយខ្លួនឯង ពេលវិជ្ជមានកូវីដ ព្យាបាលនៅផ្ទះ ដោយមិនបានរាយការណ៍ទៅក្រសួងសុខាភិបាលឡើយ។ ដូច្នេះតួលេខអ្នកឆ្លងអាចមានចំនួនលើស តួលេខដែលក្រសួងសុខាភិបាលផ្សព្វផ្សាយ។

សម្តេចតេជោ « យើងត្រូវបន្តប្រយុទ្ធជាមួយបញ្ហានេះតទៅទៀត ហើយខ្ញុំអំពាវនាវឲ្យមនុស្សទៅទទួលយកវ៉ាក់សាំងដូសជំរុញ ដែលមកដល់ពេលនេះ មើលក្នុងអត្រាវាយឺតពេក បើប្រៀបធៀបពេលដែលយើងចាក់មុន ក្នុងមួយថ្ងៃពី ១០ម៉ឺន ទៅ ២០ម៉ឺននាក់ ឥឡូវអត់ទេ»។
ប្រមុខដឹកនាំ គូសបញ្ជាក់ថា ក្នុងចំណោមមនុស្សជាង ១៤លាននាក់ ដែលបានចាក់វ៉ាក់សាំង ការចាក់ដូសជំរុញ ដែលជាដូសទី៣ ទើបតែបានជាង ៦លាននាក់តែប៉ុណ្ណោះ។ ពោលគឺនៅខ្វះចំនួន ៨លាននាក់ទៀត ដែលមិនទាន់បានចាក់។ ចំណែកអ្នកចាក់ដូសជំរុញទី៤ ទើបតែចាក់បានជាង ៦០ម៉ឺននាក់ សម្រាប់ក្រុមជួរមុខ ដែលងាយប្រឈមហានិភ័យ។
សម្តេចតេជោ បន្តថា «សូមកុំភ្លេច វ៉ាក់សាំងដែលយើងចាក់បាន២ដូស កុំរំពឹងទៅលើវាខ្លាំងពេក វាអាចនឹងខ្សោយ ត្រូវបង្កើនប្រសិទ្ធភាពជាមួយដូសជំរុញ»។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា « វ៉ាក់សាំងទោះបីចាក់ប៉ុន្មានដូសក៏ដោយ ទប់មិនជាប់ទេ ត្រូវចាំបាច់អនុវត្តវិធានការ ៣កុំ និង៣ការពារ ការពារគឺពាក់ម៉ាស់ លាងដៃ រក្សាគម្លាត»។
គិតត្រឹមថ្ងៃទី ១៦ ខែ កុម្ភៈនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២៤ ៣៤៣នាក់ ក្នុងនោះអ្នកជាសះស្បើយ មានចំនួនជិត ១២ម៉ឺននាក់។ ចំណែកអ្នកស្លាប់ដោយជំងឺនេះ សរុបចំនួន ៣០១៥នាក់៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ