Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ ៥៤ គ្រួសារ ​រស់នៅ​ក្នុងទីតាំង​សំណង់​មិនរៀប​រយ​ជាប់របង​មន្ទីរពេទ្យ​ព្រះកុសុមៈ​ស្ម័គ្រចិត្តទទួល​យកដី​នៅ​តំបន់​អភិវឌ្ឍន៍​7NG

បានផុស

នៅ

ប្រជាពលរដ្ឋចំនួន ៥៤ គ្រួសារ ដែលរស់នៅលើសំណង់មិនរៀបរយ ជាប់របងមន្ទីរពេទ្យព្រះកុសុមៈ ស្ថិតនៅលើផ្លូវ ១៣៨ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាច្រើនឆ្នាំ បានសម្រេចចិត្ត ទទួលយកដីនៅតំបន់អភិវឌ្ឍន 7NG ហើយកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ លោកជា​ ពិសី អភិបាលខណ្ឌទួលគោក រួមជាមួយកម្មករជាច្រើននាក់បានចុះទៅជួយសម្របសម្រួល និងរុះរើផ្ទះបងប្អូនប្រជាពលរដ្ឋ ខណៈដែលពួកគាត់ស្នើសុំកម្លាំងជួយរុះរើ និងដឹកជញ្ជូនសម្ភារដើម្បីយកទៅដាក់ទីតាំងដីថ្មីដែលពួកគាត់ស្ម័គ្រចិត្តទទួលយក។

មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាពលរដ្ឋចំនួន ៥៤គ្រួសារ ដែលរស់នៅលើសំណង់មិនរៀបរយលើផ្លូវ ១៣៨ ជាប់ខាងជើងមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញព្រមស្ម័គ្រទទួលយកដីនៅតំបន់អភិវឌ្ឍន 7NG ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញនិងរដ្ឋបាលខណ្ឌទួលគោក។

ពួកគាត់បានរុះរើនៅព្រឹកថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០២២ ដោយចាប់ពីវេលាម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៨ និង១៥យប់។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ រស់នៅលើសំណង់មិនរៀបរយជាប់របងមន្ទីរពេទ្យព្រះកុសុមៈ ស្ថិតនៅលើផ្លូវ ១៣៨ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកនេះត្រូវបានអាជ្ញាធរ សង្កាត់ទឹកល្អក់ទី១ និងអាជ្ញាធរខណ្ឌទួលគោកធ្វើការសម្របសម្រួលអោយពួកគាត់ចាកចេញពីតំបន់នេះច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគាត់មិនព្រម មកដល់ពេលនេះ ទើបពួកគាត់យល់ព្រមស្ម័គ្រទទួលយកដីនៅតំបន់អភិវឌ្ឍន 7NG៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

Netanyahu គំរាមបញ្ចប់បទឈប់បាញ់ និងប្រយុទ្ធឲ្យក្រុមហាម៉ាសស្គាល់ដៃ បើមិនដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍

ព័ត៌មានជាតិ១ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ១០ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម