Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ការបោះឆ្នោត ប៉ុន្មានអាណត្តិចុងក្រោយនេះ ពុំមានមនុស្សស្លាប់ និងរបួសនោះទេ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការបោះឆ្នោតប៉ុន្មានអាណត្តិចុងក្រោយនេះ នៅក្នុងប្រទេសកម្ពុជាពុំមានមនុស្សស្លាប់ និងរងរបួសនោះទេ។ ការអះអាងខាងលើនេះ គ្រាដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។

សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើ​ស​តាំងតំណាងរាស្រ្ដអាណត្តិ ទី៧ ឆ្នាំ ២០២៣ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដ​ល់​​អាជ្ញាធរមានសមត្ថកិច្ច ត្រូវការពារសុវត្ថិភាព គ្រប់បណ្ដាគណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងមហាផ្ទៃ ដែលធ្វើសកម្មភាពនយោបាយ នៅតាមមូលដ្ឋាននានា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា ក្នុងរយៈពេលប៉ុន្មានអាណត្តិចុងក្រោយនេះ ពុំមានអ្នកស្លាប់ និងរងរបួស ដោយសារតែការបោះឆ្នោតនោះទេ។ សម្ដេចតេជោ បានថ្លែងថា «ហើយត្រូវជួ​យ​ខិតខំការពារសុវត្ថិភាព នៃបណ្ដាបក្សនយោបាយនេះឲ្យបាន កុំឲ្យមានការបោះឆ្នោតមួយ​ញាំញី​ ដោយអំពើហិង្សា ជម្លោះ រហូតទៅដល់មានមនុស្សគ្រោះថ្នាក់ ការបោះឆ្នោតចុងក្រោយនេះ យើងគ្មានមនុស្សស្លាប់ ដោយសារការបោះឆ្នោតទេ ស្លាប់ ឬរបួស ដោយសារការបោះឆ្នោតទេ»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា​ ចាប់តាំងពីឆ្នាំ ២០០៣មក ពុំមានមនុស្សស្លាប់ ឬរងរបួស ដោយសារតែការបោះឆ្នោត នោះទេ។ ដូច្នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់មូលដ្ឋានទាំងអស់ ត្រូវបង្កលក្ខណៈងាយស្រួល និងសេរីភាពដល់បណ្ដាបក្សនយោបាយ អាចមានឱកាសជួបជុំ និងអាចលើកឡើងស្លាកគណបក្ស នៅទីតាំងដែលអាជ្ញាធរបានកំណត់ជូន។

ចំណែកឯបណ្ដាគណបក្សនយោបាយ ក៏ត្រូវតែគោរពនូវបែបបទ ដែលមានចែងក្នុងច្បាប់ជាធរមាន និងបទបញ្ជា ដែលចេញដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ត្រាំ៖ Elon Musk នឹង​ជួយ​រក​លុយ​រាប់​រយ​ពាន់​លាន​ដុល្លារ​មកវិញ ពី​ការ​កេងបន្លំ​ក្នុង​ជួរ​រដ្ឋាភិបាល

ជីវិតកម្សាន្ដ១៦ នាទីutes មុន

​ផ្ទុះ​កំហឹង​ពីមហាជន ក្រោយជនសង្ស័យ៣រូបដែលធ្វើបាបមិត្តរួមការងារ នៅតែបង្ហាញមុខធម្មតា

ព្រះ​ខ័ន​រាជ​ស្វាយរៀង
កីឡា២៦ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ឈរកំពូល​តារាង ស្រប​ពេល​កីឡាករប្រសើរវិញ

ព័ត៌មានជាតិ៣៣ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ ដឹកនាំមូលដ្ឋានឱ្យមានតម្លាភាព ជាទំនុកចិត្តដល់ពលរដ្ឋ

ព័ត៌មានជាតិ៣៣ នាទីutes មុន

តុលាការចោទអ្នកកាសែត និងដៃគូ ពីបទល្មើសព្រហ្មទណ្ឌមាត្រា ៤៩១ ដែលប្រឈមជាប់ពន្ធនាគារពី៦ ខែទៅ៣ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម