ព័ត៌មានជាតិ
ក្មេងស្រីកុមារកំព្រា ២ នាក់ ឆ្លងជំងឺកូវីដបំប្លែងថ្មីអូមីក្រុង គ្រូពេទ្យដឹកយកទៅព្យាបាលទាំងកណ្តាលយប់
ក្មេងស្រីដែលមានវ័យ ១៦ ឆ្នាំ និង៧ ឆ្នាំ រស់នៅរួមគ្នាក្នុងមណ្ឌលកុមារកំព្រា ឆ្លងជំងឺកូវីដបំប្លែងខ្លួនថ្មីអូមីក្រុងត្រូវបានរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅចុះទៅដឹកយកមកព្យាបាលទាំងកណ្តាលយប់។

លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវប្រាប់កម្ពុជាថ្មីថា កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ១៥ ខែកុម្ភៈនេះ លោកស្រីបានចុះទៅមណ្ឌលថែទាំជំនួសនិងផ្តល់ជីវិតថ្មីដល់កុមារ ដែលស្ថិតក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវខណ្ឌច្បារអំពៅរាជធានីភ្នំពេញដើម្បីសម្របសម្រួលជាមួយប្រធានមណ្ឌលដើម្បីដឹកយកកុមារី២នាក់ដែលឆ្លងជំងឺកូវីដបំលែងខ្លួនថ្មីអូមីក្រុងយកទៅព្យាបាលនៅពហុដ្ឋានជាតិអូឡាំពិក។

លោកស្រីចៅសង្កាត់បានបញ្ជាក់ថា ក្មេងស្រីដែលឆ្លងជំងឺនេះគឺមានវ័យ ១៦ ឆ្នាំម្នាក់ និងម្នាក់ទៀតអាយុ៧ឆ្នាំ។ ក្នុងនោះលោកស្រីចៅសង្កាត់ក៏មានក្តីព្រួយបារម្ភខ្លាចឆ្លងដល់កុមារកំព្រាដែលរស់នៅប្រមូលផ្តុំគ្នាក្នុងមណ្ឌលមួយនេះហើយសុំឲ្យប្រធានមណ្ឌលសហការណ៍ជាមួយក្រុមគ្រូពេទ្យចុះយកសំណាកដល់កុមារទាំងអស់ក្នុងមណ្ឌលដើម្បីស្រាវជ្រាវរកអ្នកឆ្លងយកទៅព្យាបាលឲ្យអស់ដោយមិនពន្យាពេលឡើយ។

លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវបានប្រាប់បន្ថែមថា នៅប៉ុន្មានថ្ងៃនេះប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់វាលស្បូវបានឆ្លងជំងឺកូវីដបំប្លែងថ្មីអូមីក្រុងមួយចំនួនផងដែរ ដោយភាគច្រើនពួកគាត់សុំទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋដោយពុំហ៊ានព្យាបាលនៅផ្ទះនោះឡើយ។ ដូច្នេះសូមមេត្តាប្រយត្ន័ការពារនឹងថែទាំខ្លួនឲ្យបានគ្រប់ៗគ្នាផង៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ