Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងសៀមរាបនឹងចាត់វិធានការក្តៅចំពោះអ្នកចោលសំរាមនៅតាមដងស្ទឹង

បានផុស

នៅ

អាជ្ញាធរ​ក្រុង​សៀមរាប​បាន​សហការគ្នា​ចុះ​ណែនាំ​អាជីវករ​និង​ពលរដ្ឋ​ដែល​ប្រកប​របប​រកស៊ី​និង​រស់​នៅតាម​បណ្តោយ​មាត់​ស្ទឹង​សៀមរាប អំពី​របៀប​ទុកដាក់ វេច​ខ្ចប់ និងបញ្ចេញ​សំរាមអោយបាន​ត្រឹម​ត្រូវ និង​ហាម​យក​សំរាម មក​បោះចោល​លើផ្លូវ​ថ្មើរជើង ក្នុងករណី​នៅតែ​បន្តក្រុមការងារ​ប្រទះឃើញ នឹងធ្វើ​ការផាកពិន័យ​តាមច្បាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាយ យង់ ប្រធានការិយាល័យ​សាធារណៈការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​រដ្ឋបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២២ នេះថា លោក​បាន​ដឹកនាំ​ក្រុមការងារ ចុះ​ធ្វើ​ការណែនាំ បងប្អូន​អាជីវករ និង​ពលរដ្ឋដែលមាន​លំនៅឋាន​តាម​បណ្តោយ​កំណាត់​ផ្លូវ ពី​រង្វង់​មូល​នាគព័ន្ធ រហូតដល់អតីត​អាង​ក្រពើ អំពី​របៀប​ទុកដាក់ វេច​ខ្ចប់ និង បញ្ចេញ​សំរាមអោយបាន​ត្រឹមត្រូវ និង​ហាម​យក​សំរាម មក​បោះចោល​លើផ្លូវ​ថ្មើរជើង​។​

លោក​បន្តថា ក្នុងករណី​នៅតែ​បន្ត ក្រុមការងារ​ប្រទះឃើញ នឹងធ្វើ​ការផាកពិន័យ ដោយ​អនុលោម​តាម​អនុក្រឹត្យ​លេខ​១១៣ អនក្រ​.​បក ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ដើម្បី​ធានាបាន​នូវ សោ​-​ភណ្ឌ​ភាព សុខមាលភាព និង​គុណភាព​បរិស្ថាន​ល្អ សម្រាប់​ក្រុង​សៀមរាប​យើង ។

ជាមួយគ្នានេះ ក្រុមការងារ​ក៏បាន​ពិភាក្សា ជាមួយភាគី​តំណាង​ក្រុមហ៊ុន​ប្រមូល​សំរាម អំពី​លទ្ធភាព រៀបចំ ទីតាំង​ទទួល​ដាក់​សំរាម បណ្តោះអាសន្ន សម្រាប់​តំបន់​នេះ​ផងដែរ​។​

សូម​ជម្រាប​ផងដែរ​ថា ក្រុង​សៀមរាប​បានជាប់​ចំណាត់ថ្នាក់​ជា​រំដួល​៣​ទង ជាទី​ក្រុង​ស្អាត គួបផ្សំ​នឹង​ផ្លូវ៣៨​ខ្សែ​ដែល​កំពុង​សាងសង់​រួច​បណ្តើរៗ និង​បានធ្វើអោយ​ក្រុង​សៀមរាប​ប្រែ​មុខមាត់​ថ្មី​គួរ​ជាទី​មោទនៈ​៕

អត្ថបទ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម