Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ និង​អាជីវករ​ផ្សារ​បន្លែច្បារ​អំពៅ​ ប្រសិនបើមិន​អនុវត្ត​វិធានការ​សុខាភិបាល​ អាជ្ញាធរ​មិនអនុញ្ញាត​ឱ្យ​ចេញ-ចូល

បានផុស

នៅ

បងប្អូនប្រជាពលរដ្ឋ និងអាជីវករផ្សារបន្លែច្បារអំពៅ បើមិនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលទេ គឺមិនអនុញ្ញាតឲ្យចេញ-ចូលក្នុងផ្សារបន្លែច្បារអំពៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាន់ ប៉ុនណា ប្រធានគណៈកម្មការផ្សារបន្លែមានប្រសាសន៍ថា អនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ១០ កុម្ភៈ កន្លងមកនេះ អ្នកជំងឺប្រភេទអូមីក្រុងបានរីករាលដាលចូលក្នុងសហគមន៍ គណៈកម្មការផ្សារបន្លែច្បាអំពៅបានដាក់កម្លាំងសន្តិសុខ នៅតាមច្រកចេញ-ចូលទាំង ៩ជាមួយ នឹងការដាក់ កន្លែងវាស់ម្ដៅ ជែល អាល់កុលសម្រាប់លាងដៃ ជាដើមនៅតាមច្រកទាំងអស់។ តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករត្រូវបង្ហាញការចាក់វ៉ាក់សាំង។

បងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងអស់ បើមិនបានបំពេញតាមលក្ខខណ្ឌលើកិច្ចការពារទប់ស្កាត់ជំងឺកូវីដ-១៩ ទៅតាមវិធានការរបស់ក្រសួងសុខាភិបាលទេ គឺមិនអនុញ្ញាតឲ្យចូលផ្សារ ដើម្បីទិញបន្លែបង្កា ត្រី សាច់ឡើយ។

ដោយឡែកចំពោះលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅវិញ ក៏បានមានប្រសាសន៍បញ្ជាក់ស្រដៀងគ្នានិងគណៈកម្មការផ្សារបន្លែច្បាអំពៅនេះផងដែរថា ចំពោះអ្នកចេញ-ចូលផ្សារច្បារអំពៅដាច់ខាតត្រូវតែអនុវត្តឲ្យបាន នូវវិធានការការពារជំងឺកូវីដ-១៩ឲ្យបានខ្ជាប់ខ្ជួន។ បើមិនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលទេ គឺគណៈកម្មការផ្សារមិនអនុញ្ញាតឲ្យចូលក្នុងផ្សារឡើយ។

លោកក៏បានបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍នៃការរីករាលដាលជំងឺកូវីដ-ប្រភេទអូមីក្រុងនេះ អាជីវករលក់ដូរក្នុង​​ផ្សារ មកលក់ដូរជាធម្មតា ប៉ុន្តែសម្រាប់អតិថិជនចេញ-ចូលផ្សារ ថ្ងៃខ្លះមានការថយចុះប្រមាណ២០% ថ្ងៃខ្លះក៏ធម្មតាដែរ។ ទោះបីជាយ៉ាងណាក្តី ការរឹតបន្តឹង លើកិច្ចការពារ ជម្ងឺរាតត្បាតនេះ គណៈកម្មការផ្សារ បានផ្សព្វផ្សាយតាមឧគ្ឃោសនស័ព្ទជាប្រចាំ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្ត ៣កុំ និង៣ការពាររបស់សម្តេចតេជោហ៊ុន សែន៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម