Connect with us

ព័ត៌មានជាតិ

ទៅ​លេង​សៀមរាប ​កុំភ្លេច​​ចូល​ទស្សនា​ផែ​ទេសចរណ៍​ចុងឃ្នៀស​ ទើប​បើក​ដំណើរ​ការលក់​សំបុត្រតម្លៃសមរម្យ

បានផុស

នៅ

គ្រឹះស្ថានអង្គរ បានប្រកាសចាប់ផ្ដើមបើកលក់សំបុត្រជិះទូកទស្សនាតំបន់បឹងទន្លេសាប នៅកំពង់ផែទេសចរ​ណ៍​ចុងឃ្នៀស ចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ ក្នុងតម្លៃ ៧ ដុល្លារចំពោះភ្ញៀវទេសចរម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជរដ្ឋាភិបាលនៅដំណាច់ខែ កក្កដា ឆ្នាំ ២០២១ បានសម្រេចដកហូតការគ្រប់គ្រងផែទេសចរណ៍ ស៊ូ ជីង ដែលអភវឌ្ឍតំបន់ទេសចរណ៍ចុងឃ្នៀសបឹងទន្លេសាប។ រហូតដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ បានបើកឱ្យដំណើរការលក់សំបុត្រ ដែលមានកាណូតដឹកភ្ញៀវទេសចរណ៍ប្រមាណជាង ៣០០ ទូក។

លោក  ស៊ុន ចំណាន  នាយកទីចាត់ការរដ្ឋបាលខេត្តសៀមរាប់ ប្រាប់កម្ពុជាថ្មី នៅពុធទី ១៦ ខែកុម្ភៈ នេះថា ចាប់តាំងពីការប្រគល់ផែទេសចរណ៍ ស៊ូជីងមករដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថាន​អង្គរ​គ្រប់​គ្រង ដំណើរការនៅផែចុងឃ្នៀសចាប់ដំណើរការធម្មតា ដែលភាគ​ច្រើនមានភ្ញៀវទេសចរ​ជាតិអញ្ជើញទៅទស្សនាបឹងទន្លេសាបច្រើនកុះករ។

លោកប្រាប់ថា អាជ្ញាធរបានរៀបចំកែលម្អរសោភ័ណភាព និងហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយចំនួនៅតំបន់នេះ ដោយមានការរៀបចំល្អស្អាត ជាពិសេសសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរក្នុងការជិះទូកកម្សាន្ត។

អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានណែនាំដល់ក្រុមការងារចម្រុះ កែប្រែកំពង់ផែនេះឱ្យក្លាយ​ទៅជាតំ​បន់ទេសចរណ៍​វប្បធម៍ដែលមានភាពទាក់ទាញបំផុត។

យន្តការក្នុងការគ្រប់គ្រងកំពង់ផែចុងឃ្នៀសនេះ គឺគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារគ្រប់គ្រងអនាម័យបរិស្ថាន ការគ្រប់គ្រងបញ្ជីសារ​ពើភ័ណ្ឌនិងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គីសនីនិងទឹក គ្រោងការចំណាយផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣ នាទីutes មុន

ប៉ូលិសបញ្ចាក់ហេតុផល Mino រួចខ្លួនពីកាព្វកិច្ចយោធាម្ដងទៀត

កីឡា៣ នាទីutes មុន

គ្រូភ្នំពេញក្រោន ថា ប៉ះ ព្រះខ័នរាជ​ស្វាយរៀង ស្អែក ទោះចាញ់ ឬ ឈ្នះ អត់ទាន់រកឃើញជើងឯក

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ប៉ូលិសឥណ្ឌូណេស៊ី​​​ចេញបទបញ្ជា​ឲ្យ​អ្នកសារព័ត៌មាន​និង​អ្នកស្រាវជ្រាវ​បរទេស​​​សុំអនុញ្ញាត​ ខណៈ​សមាគម​សារព័ត៌មាន​​បរិហារ​​តប​​

ព័ត៌មានជាតិ២៥ នាទីutes មុន

តើសហជីពយល់យ៉ាងណាចំពោះការដំឡើងពន្ធរបស់អាមេរិកមកលើកម្ពុជា៤៩ភាគរយ?

កីឡា៣០ នាទីutes មុន

សុខ​ ធី​ មក​ខ្មែរ​វិញ​ជិត​២ឆ្នាំ​នេះ​ទទួល​​ជោគជ័យ​ឈ្នះ​ពាន​ ខ្សែក្រវាត់​ ប៉ុន្តែ​នៅ​រឿង​មួយ​នេះ…

Sokha Hotels

ព័ត៌មានពេញនិយម