Connect with us

ព័ត៌មានជាតិ

ពលករ MOU ខ្មែរ ទៅធ្វើការនៅថៃ ៤០០ នាក់ អវិជ្ជមានកូវីដទាំងអស់

បានផុស

នៅ

​លោក អន ប៊ុន​ហាក់ ប្រធាន​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា ​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​ ១៦​កុម្ភៈ​នេះ​ថា ពលករ MOU ៤០០ នាក់បញ្ជូនទៅធ្វើការនៅប្រទេសថៃ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ មានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ទាំងអស់។ ​ប៉ុន្តែ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ​៧ ​ថ្ងៃ​ទៀត​មុន​ចេញទៅ​ធ្វើការ​នៅតាម​រោងចក្រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក​បាន​បន្តថា​ពលក​រទាំង​នោះ បាន​ប​ញ្ជូន​តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ទល់នឹង​ខេត្ត​ស្រះកែវ ​ហើយ​ពេលទៅដល់​ទឹកដី​ថៃ​ បានធ្វើ​តេស្ត​លើក​ទី​ ១ ​រួចហើយ​ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ទាំង​អស់ ហើយ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ ៧​ ថ្ងៃ​ នៅ​បន្ទប់​ដ៏​ស្អាត​ដោយមាន​ការផ្គត់ផ្គង់​អាហារ​ ៣ ​ពេល​ដោយ​ឥតគិតថ្លៃ​ ហើយ​នៅ​ថ្ងៃទី ​៧​ ត្រូវធ្វើ​តេស្ត​ម្តងទៀត​ បើ​លទ្ធផល​នៅ​អវិជ្ជមាន​ទៀត​ទើប​អនុញ្ញាត​ឱ្យទៅ​រោងចក្រ​ធ្វើការ​តែម្តង​។

​លោក​បាន​បន្ថែមថា​ ការទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​នេះ​ បានធ្វើឱ្យ​ភាគី​ថៃ​មាន​ទំនុកចិត្ត​ខ្ពស់​មកលើ​ពលករ​ខ្មែរ​យើង ​ព្រោះ​ពួកគេ​បាន​ចាក់​វ៉ាក់​សាំង​បាន​គ្រប់​ដូ​ស​រហូតដល់​ដូ​ស​ជំរុញ ​ឬ​ដូ​ស​ទី​ ៣​ និង​ដូ​ស​ទី​ ៤ ​ដែល​ធ្វើឱ្យ​កម្រិត​ហានិភ័យ​នៃ​ការ​ឆ្លង​មា​នក​ម្រិត​ទាប​បំផុត​។ លោក​បាន​បន្តទៀត​ថា ព​លករ​ខ្មែរ​ដែល​អាច​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ត្រូវមាន​លក្ខខណ្ឌ​មួយចំនួន​ដូចជា ​ត្រូវមាន​កាត​ចាក់​វ៉ាក់សាំង ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ ​រយៈពេល​ ៧២ ​ម៉ោង​ តាម​ម៉ាស៊ីន​PCR ​ឬ​តេស្ត​រហ័ស​ ដែល​ធ្វើ​ដោយ​គ្រូពេទ្យ​ជំនាញ​ ដើម្បី​បញ្ជាក់​វិញ្ញាបនបត្រ​ថា​ មិនមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​ ពេលទៅដល់​ព្រំដែន​ពលករ​ ត្រូវ​ធ្វើតេស្ត​ហើយ​បើ​លទ្ធផល​តេស្ត​អវិជ្ជមាន ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡ័​ស័ក​រយៈពេល​ ៧ ​ថ្ងៃ​ និង​ថ្ងៃទី ​៧ ​ត្រូវធ្វើ​តេស្ត​ម្តងទៀត​ បើ​លទ្ធផល​នៅតែ​អវិជ្ជមាន​ទៀត​ ទើប​អនុញ្ញាត​ឱ្យទៅ​រោងចក្រ​ធ្វើការ​តែម្តង​។ លោក​បាន​ឱ្យដឹងទៀតថា ​ក្នុងករណី​មាន​វិជ្ជមាន​កូ​វីដ​១៩ ​ត្រូវ​ប​ញ្ជូន​ទៅ​កន្លែង​ព្យាបាល​ហើយ​រាល់​ការ​ចំណាយ​ទៅលើរ​ព្យាបាល​ជា​បន្ទុក​របស់​និយោជក​ថៃ​ទាំងស្រុង​។

​លោក អន ប៊ុន​ហាក់ បានបញ្ជាក់​ថា ​ពលករ​ចំនួន​ ៤០០​ នាក់ ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ គឺ​ធ្វើការ​នៅ​រោងចក្រ​ស៊ី​ភី ជា​រោងចក្រ​ចំណី​អារ​ហារ​ធ្វើ​សាច់មាន់ សាច់ជ្រូក ដោយ​ពួកគេ​ម្នាក់ៗ​ទទួលបាន​ប្រាក់ខែ​ចាប់ពី​ ៥០០ ទៅ ៧០០ ដុល្លារ​ក្នុង ១​ ខែ​។ ចំណែក​ពលករ ​២២០​ នាក់​ ដែល​បា​នប​ញ្ជូន​ទៅ​កាលពី​ថ្ងៃទី​ ០១​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២២​ បានចេញ​ទៅធ្វើ​ការ​រោងចក្រ​សាច់មាន់ PANU SPOULTRY GROUP CO., LTD. នៅ​ខេត្ត​ឈុន​បុរី​រួចរាល់​ហើយ​ដែរ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១៩ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២៧ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥៥ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម