Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា-ឡាវ ត្រូវតែជួយគ្នាទៅវិញទៅមក ក្នុងនាមជាបងប្អូន

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរកម្ពុជាឡាវត្រូវតែជួយគ្នាទោវិញទៅ​មកជាការចាំបាច់ក្នុងនាមជាបងប្អូន។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះទៅកាន់លោក សាលើមសៃ គុំម៉ាស៊ីត (Saleumxay Kommasith) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវក្នុងឱកាសដែលបានអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមនៅវិមានសន្តិភាព នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា សម្ដេចតេជោបានថ្លែងអំណរគុណចំពោះលោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសដែលបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីឡាវ។ សម្ដេចតេចោសង្ឃឹមថាប្រទេសទាំងពីរគឺត្រូវតែជួយគ្នាទៅវិញទៅមកគឺជាការចាំបាច់ក្នុងនាមជាបងប្អូន។ សម្ដេចតេជោបានសម្ដែងនូវការឯកភាពជាមួយនឹងការលើកឡើងរបស់លោករដ្ឋមន្ត្រីការបរទេសដែលបានជម្រាបជូនអំពីកិច្ចពិភាក្សាជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ហើយបានឯកភាពគ្នាជំរុញអនុវត្តកិច្ចការទាំងឡាយដែលបានព្រមព្រៀងគ្នារវាងថ្នាក់ដឹកនាំអ្នកទាំងពីររួចហើយ។ សម្ដេចតេជោបានមានប្រសាសន៍ថាសម្ដេចពិតជារីករាយណាស់ជាមួយនឹងវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនោះ លោក សាលើមសៃ គុំម៉ាស៊ីត​ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីឡាវជូនចំពោះសម្ដេចតេជោហ៊ុនសែន។ លោករដ្ឋមន្ត្រីបានជម្រាបជូនសម្ដេចតេជោហ៊ុនសែនថាលោកបានជួបពិភាក្សាការងារជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រកបដោយលទ្ធផលផ្លែផ្កា ក្នុងនោះបានឯកភាពគ្នាជំរុញអនុវត្តរាល់ការងារទាំងឡាយដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក។ លើសពីនេះទៀត លោក សាលើមសៃ គុំម៉ាស៊ីត ក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា រដ្ឋាភិបាលឡាវ និងប្រជាជនឡាវសូមគោរពថ្លែងអំណរគុណចំពោះយ៉ាងជ្រាលជ្រៅ ជាទីបំផុតជូនចំពោះសម្ដេចតេជោ និងប្រជាជនកម្ពុជាដែលកន្លងមកបានជួយរដ្ឋាភិបាលឡាវ ប្រជាជនឡាវព្រមទាំងការផ្ដល់វ៉ាក់សាំង រថយន្តសង្រ្គោះក៏ដូចជាបរិក្ខារពេទ្យផ្សេងៗទៀតដល់ប្រទេសឡាវក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។

លោក សាលើមសៃ គុំម៉ាស៊ីត ក៏បានសម្ដែងនូវការអបអរសាទរចំពោះរដ្ឋាភិបាលកម្ពុជាដែលបានទទួលជោគជ័យក្នុងការទប់ស្កាត់ការរាតត្បាតនៃកូវី-១៩ និងសម្ដែងការអបអរសាទរចំពោះកម្ពុជាដែលបានទទួលធ្វើជាប្រធានអាស៊ាន ហើយលោកបានបន្តថារដ្ឋាភិបាលឡាវគាំទ្រកម្ពុជាជាប្រធានអាស៊ាននិងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីស្វែងរកសាមគ្គីភាពអាស៊ាននឹងបន្តសហប្រតិបត្តិការជាមួយកម្ពុជានិងដៃគូក្នុងតំបន់និងក្នុងឆាកអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម