Connect with us

ព័ត៌មានជាតិ

ពិធីដង្ហែបុណ្យមាឃបូជានៅក្រុងសៀមរាប ត្រូវបានប្រារព្ធឡើងវិញ បន្ទាប់ពីអាក់ខានមួយរយៈ​

បានផុស

នៅ

ពិធី​ដង្ហែ​បុណ្យមាឃបូជា ត្រូវបាន​ប្រារព្ធ​ឡើងវិញនៅក្នុង​ក្រុង​សៀមរាប បន្ទាប់ពី​មានការ​អាក់ខាន​ប៉ុន្មាន​ឆ្នាំកន្លងមក ដោយសារតែ​វិបត្តិ​កូ​វីដ​-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សង្ឃដីកាព្រះគ្រូ​ធម្ម​វិសុទ្ធ​រង្សី ឡា​ច ចន្ថា ព្រះចៅអធិការ​វត្ត​ដំណាក់ នៅ​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ មាន​សង្ឃដីកា​ថា ឆ្នាំនេះ ថ្ងៃ​ពុធ ១៥​កើត ខែមាឃ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ មានការ​រៀបចំ​ពិធី​ដង្ហែ​បុណ្យមាឃបូជា​ឆ្នាំនេះ ត្រូវបាន​ធ្វើឡើង​ស្របតាម​ការណែនាំ​របស់​រដ្ឋបាល​ខេត្ត និងមាន​កិច្ចសហការ​ណ៍​ផងដែរពី​សំណាក់​មន្ទីរ អង្គភាព ស្ថាប័ន​ដែល​ពាក់ព័ន្ធ សំខាន់​គឺ​ត្រូវ​បាន​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល លើ​វិធាន​សុវត្ថិភាព ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ។

ព្រះ​តេជគុណបាន​ពន្យល់​ឲ្យ​ដឹងថា ព្រះសង្ឃ អាចារ្យ គណៈកម្មការ ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ទាំងអស់ ដែល​បាន​ស្រុះស្រួល​មូលមតិ​គ្នា​ជា​ឯក​ឆន្ទ បាន​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​នេះ​ឡើង គឺ​ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​ពីរ នា​សម័យ​ពុទ្ធកាល ទី​១ ថ្ងៃ​ព្រះសម្មាសម្ពុទ្ធ​ធ្វើ​ចតុរង្គ​សន្និបាត សំដែង​ឱវាទបាតិមោក្ខ ។ ទី​២ គឺ​ថៃ្ង​ដែល​ព្រះសម្មាសម្ពុទ្ធ​ដាក់​ព្រះ​ជន្មាយុ​សង្ខារ មុន​បរិនិព្វាន ៣​ខែ​ចំពោះមុខ​មារ នៅ​បា​វាល​ចេតិយ ក្បែរ​ក្រុង​វេសាលី ហើយក៏​ជា​ថ្ងៃ ដែល​ព្រះ​សារីបុត្រ បានសម្រេច​ជា​ព្រះអរហន្ត តែងតាំង​ជា​ព្រះ​អគ្គសាវ័ក​ស្តាំ និង​ព្រះមហា​មោគ្គលាន ជា​អគ្គសាវ័ក​ឆ្វេង​ផងដែរ ។ អាស្រ័យ​ដោយ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មាន​យ៉ាង​ដូច្នេះហើយ បានជា​ព្រះសង្ឃ ពុទ្ធបរ​ស័​ទ​ចំណុះជើងវត្ត និង​ពុទ្ធ​មា​មិ​ក​ជន នឹករលឹក ស្រណោះ​សង្វេក​ដល់​នា​សម័យ​កាលនោះ ទើប​ជ្រះថ្លា​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​នេះ​ឡើង ។ ជាក់ស្តែងនៅ​វត្ត​ដំណាក់ ក្រុង​សៀមរាប បាន​ប្រារព្ធ​ពិធី​នេះ​តាម​ប្រពៃណី មាន​រៀបចំ​ដាក់​បាត្រ​ព្រះសង្ឃ​ចំនួន ២៥០​អង្គ កាលពី​វេលា​ព្រឹក​មុនពេល​រៀបចំ​ពិធី​ដង្ហែ​នោះ ។

ព្រះ​តេជគុណ ញាណ​វា​រោ នៅ ម៉ែន ព្រះសង្ឃ​គង់នៅ​វត្ត​ដំណាក់ មាន​សង្ឃដីកា​ដែរ​ថា បុណ្យមាឃ​បូជា ត្រូវបាន​ធ្វើឡើង​នៅតាម​បណ្តា​ទី​អារាម​ផ្សេងៗ​ទៀត ហើយក៏​ដូចគ្នា​ដែរ ពុទ្ធបរិស័ទ​ដែល​ចូល​រួម​ក្នុង​កម្ម​ពិធីបុណ្យ មាន​ទម្លាប់​រស់នៅ​តាមបែប​គ​ន្ល​ង​ថ្មី នឹង​ដឹង​ច្បាស់​ថា ខ្លួន​បានទទួល​ការចាក់​វ៉ាក់សាំង តាម​ដំណាក់កាល​ទៀងទាត់ ដែល​រាជរដ្ឋាភិបាល​ផ្តល់​ឲ្យ​ដោយ​ឥតគិតថ្លៃ និង​អនុវត្តបាន​យ៉ាង​ខ្ចា​ប់​ខ្ជួន​បំផុត វិធានការ ៣.​ការពារ និង​៣.​កុំ ដែលជា​ស្មារតី​ប្រ​យ​ទ្ធ​ប្រឆាំង​ជម្ងឺ​កូ​វីដ​-១៩ ចាប់ផ្តើម​ពី​មនុស្ស​ម្នាក់ គឺ​ខ្លួន​យើង ( យើង​អាច​ភ្លេច​កូ​វីដ​បាន ប៉ុន្តែ​កូ​វីដ​មិនដែល​ភ្លេច​យើង​ឡើយ ) ៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម