សន្តិសុខសង្គម
ចៀសវាងចាញ់បោករត់ការឯកសារយានយន្តផ្លូវកាត់ អ្នកនាំពាក្យប្រាប់ប្រជាពលរដ្ឋឱ្យទៅទទួលសេវាសាធារណៈ
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបដិសេធលើបញ្ហាប្រើឈ្មោះមន្ត្រីក្រសួងរត់ការធ្វើឯកសារយានយន្ត។
ការបដិសេធបែបនេះ បន្ទាប់ពីមានករណីគណនីហ្វេសប៊ុកមួយចំនួន បានបង្កើតឡើងដើម្បីបន្លំឆបោកប្រជាពលរដ្ឋដោយដើរតួជាមន្ត្រីក្រសួងរត់ការឯកសារយាយយន្ត។

លោក ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់ថា ក្រសួងមិនអនុញ្ញាតឱ្យបុគ្គលណា ឬក្រុមបក្ខពួកណាធ្វើជាតំណាងក្រសួងដើម្បីទៅធ្វើឯកសារយានយន្តជាលក្ខណៈទូទៅនោះទេ។ ករណីឆបោកដែលបានកើតឡើងកន្លងមក ក្រសួងក៏បានប្ដឹងទៅសមត្ថកិច្ចជំនាញដើម្បីឱ្យជួយក្នុងការអន្តរាគម ខណៈដែលការបោកប្រាស់តាមប្រព័ន្ធបណ្ដាញសង្គមគឺមានច្រើនសណ្ឋាន និងងាយស្រួលពេកនៅពេលដែលបងប្អូនប្រជាពលរដ្ឋ ចង់រកសេវាផ្លូវកាត់ ដោយទាក់ទងទៅគេ ផ្ញើព័ត៌មាន ឯកសារ ជាពិសេសគឺផ្ញើថវិការឱ្យគេ ពេលគេបានថិវិការហើយគេលែងទទួលទូរស័ព្ទនៅពេលដែលទាក់ទងទៅ។

បើតាមមន្ត្រីនាំពាក្យក្រសួងសាធារណការរូបនេះ ដើម្បីចៀសវាងរងនូវករណីឆបោក សុំឱ្យបងប្អូនប្រជាពលរដ្ឋទៅទទួលសេវាសាធារណៈ ដែលនៅទីកន្លែងកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមាននៅទីស្ដីការក្រសួង ផ្សារទំនើប Aeon I និង Aeon II អង្គភាពច្រកចេញ-ចូលតែមួយ រាជធានី-ខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ។
ក្រៅពីនេះ ប្រជាពលរដ្ឋអាចធ្វើការដាក់ពាក្យតាមប្រព័ន្ធអនឡាញដោយខ្លួនឯងបានទៅលើសេវាមួយចំនួន ដូចជាការចុះបញ្ជីយានយន្ត ធ្វើប័ណ្ណបើកបរ និងឆៀកយានយន្តក្ដី៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


