ព័ត៌មានជាតិ
កម្ពុជាចាប់ផ្តើមពង្រឹងស្នាដៃជនបរទេស ស្រាវជ្រាវវប្បធម៌នៅកម្ពុជា
ប្រទេសកម្ពុជាបានចាប់ផ្តើមពង្រឹងការងារជនបរទេសដែលមកសិក្សាស្រាវជ្រាវផ្នែកវប្បធម៌នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនសន្ទស្សន៍នវានុវត្តន៍របស់ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ចាប់ពីពេលនេះទៅ ជនបរទេសដែលមានបំណងចង់មកធ្វើការសិក្សាស្រាវជ្រាវផ្នែកវប្បធម៌នៅប្រទេសកម្ពុជា ត្រូវអនុវត្តទៅតាមលក្ខខណ្ឌមួយចំនួនជាមុនសិន ទើបអនុញ្ញាតឱ្យស្រាវជ្រាវបាន។

នៅក្នុងរបាយការណ៍សន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ លោកស្រីរដ្ឋមន្ត្រីបានណែនាំមន្ត្រីពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ និងដាក់លក្ខខណ្ឌមួយចំនួនចំពោះជនបរទេសដែលមកសិក្សាស្រាវជ្រាវផ្នែកវប្បធម៌នៅក្នុងប្រទេសកម្ពុជា ដោយត្រូវមានកិច្ចសន្យា ឬកិច្ចព្រមព្រៀង ឱ្យភាគីបរទេសផ្ដល់របាយការណ៍លទ្ធផលស្រាវជ្រាវមកកម្ពុជា និងពិនិត្យលទ្ធភាពដាក់ឈ្មោះអ្នកស្រាវជ្រាវខ្មែរជាសហអ្នកនិពន្ធទៅក្នុងរបាយការណ៍ ឬសៀវភៅលទ្ធផលសិក្សាស្រាវជ្រាវនោះ ដើម្បីបង្កើនសន្ទស្សន៍នវានុវត្តន៍របស់ប្រទេសកម្ពុជា។
លោកស្រីរដ្ឋមន្ត្រីបានបន្តថា ការដាក់លក្ខខណ្ឌស្រាវជ្រាវទៅលើជនបរទេសទាំងនេះ ដោយសារកន្លងមក មានការសិក្សាស្រាវជ្រាវច្រើនពីប្រទេសកម្ពុជា ប៉ុន្តែសន្ទស្សន៍នវានុវត្តន៍របស់កម្ពុជា គឺនៅតែទាបជាងបណ្ដាប្រទេសនៅក្នុងតំបន់ និងពិភពលោក ដោយសារខ្វះយន្តការគ្រប់គ្រងអ្នកស្រាវជ្រាវបរទេស។

ទន្ទឹមនឹងនេះ លោកស្រីរដ្ឋមន្ត្រី បានណែនាំឱ្យថ្នាក់ដឹកនាំ និងប្រធានអង្គភាពទាំងអស់ ត្រូវបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រនៅក្នុងសិល្បៈវប្បធម៌ ហើយលទ្ធផលស្រាវជ្រាវត្រូវយកមកធ្វើការផ្សព្វផ្សាយឱ្យបានច្រើន និងទូលំទូលាយដើម្បីផ្ដល់ចំណេះដឹងថ្មីៗដល់អ្នកស្រាវជ្រាវ និងសាធារណជន ស្របពេលដែលប្រជាជនកម្ពុជាប្រើប្រាស់បណ្ដាញសង្គមកាន់តែច្រើន៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់