Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យផ្លូវ​កៅស៊ូ​ប្រភេទ​AC ៣​ខ្សែ នៅក្នុង​ក្រុង​កំពង់ចាម​

បានផុស

នៅ

ដើម្បី​បង្កើន​សោភ័ណភាព​ផ្លូវថ្នល់​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន អាជ្ញាធរខេត្ត​កំពង់ចាម ដឹកនាំ​ដោយ​ឯក ឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០នេះ បាន​ដឹកនាំ​ម​ន្ត្រីជំនាញចុះ​ពិនិត្យ​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទACចំនួន​៣ខ្សែ ស្ថិត​នៅក្នុង​សង្កាត់​វាលវង់និង​សង្កាត់​សំបួរ​រមាសក្រុង​ កំពង់ចាម ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​ឆ្លង​កា​ត់រ​ប​ស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភា​ពងាយស្រួល ហើយ ក៏​ជា​ការ​លើកមុខ​មាត់​ដល់​ក្រុង​កំពង់ចាម ក្នុង​ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ដែល​ក្រុង​មួយ​នេះ​ធ្លាប់​ទ​ទួល​បាន​ជ័យ​លាភី​រំដួល​៣ទង​នា​ពេល​កន្លងមក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណន សុខ​នី នាយក​លទ្ធិ​កម្ម​សាលាខេត្ត​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​: ដោយមាន​កា​រយកចិត្ត​ទុកដាក់​ពី​សំណាក់​ឯក​ឧត្តម​ អ៊ុន ចាន់​ដា​ ​អភិបាលខេត្ត អ​មដំណើរ​ដោយ​អភិបាលរង​ខេត្ត​ចំនួន​២​រូប នា​ព្រឹក​ថ្ងៃ​ទី១១​ ធ្នូ​ ឆ្នាំ២០២០ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ការស្ថាបនា​ផ្លូវ​កៅស៊ូ​ដែល​កំ​ពុងដំណើរការ​អ៊ុត នៅ​ក្រោយ​វិទ្យាល័យ​ព្រះសីហនុ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​។​

លោក ណន សុខ​នី បន្ត​ឲ្យ​ដឹង​ទៀ​តថា ផ្លូវ​ខ្សែ​ទី​១(​ផ្លូវ​លេខ​៧​ចាស់​)​មាន​ប្រវែង​១.៥៦២​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ចាប់ពី​រង្វង់​មូល​១-៧៩ ភូមិ​ទី​៦ សង្កាត់​វាលវង់ ដល់​ផ្លូវ​មុនី​វង្ស ភូមិ​ទី​៤ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​។​

​ក្នុង​ពេល​អញ្ជើញ​ចុះ​ពិនិត្យ​អភិបាលខេត្ត​ ក៏បាន​ស្នើសុំ​ឲ្យ​នាយក​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម រៀបចំ​ក្រាល​ការ៉ូ​ឡា​​អោ​យ​បាន​ស្អាត​នៅ​បរិវេណ​ខាងមុខ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ក្រុម​កា រងារស្ថាបនា​ផ្លូវ​ធ្វើ​ចិញ្ចើមថ្នល់​ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​ទឹកភ្លៀង​អូ​ធ្លាក់​ចូ​លទៅ​ក្នុង​ប្រព័ន្ធ​លូ ​ចៀសវាង កុំ​ឱ្យ​មាន​ទំនាប​ដក​ទឹក​នាំ​ឲ្យ​ខូច​ផ្លូវ​។​ចំពោះ​ផ្លូវ​ទី​មួយ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​បាន​សំដែង​នូវ​មនោសញ្ចេតនា​សប្បាយរីករាយ ដោយ​ទ​ទួលបាន​ផ្លូវ​មួយ​ខ្សែ​ល្អ​ហើយ​ងាយស្រួល​ដល់​ពួកគាត់​ធ្វើដំណើរ​ទៅវិញទៅមក​ ហើយ​ការ​ប្រកប​របរ​អាជីវ​កម្ម​ប្រចាំថ្ងៃ ក៏​កាន់តែ​ប្រសើរ​ប​ន្ថែមទៀត​។

ចំពោះ​ផ្លូវ​ខ្សែ​ទី​២ លេខ​៥១ ប្រវែង​៥១២​ម៉ែត្រ ទទឹង ៨​ម៉ែត្រ​ចាប់ពី​ស្តុ​ប​លំ​ហែរ​ផ្លូវជាតិ​លេខ​៧​ថ្មី ភូមិ​បឹង​ស្នាយ សង្កាត់​សំបូរ​មាស​ដល់​ផ្លូវ​លេខ​៧​ចាស់ ក្នុង​ភូមិ​ទី​៦ សង្កាត់​វាលវង់​ក្រុង​កំពង់ចាម ចំណែក​ ផ្លូវ​ខ្សែ​ទី​៣ ផ្លូវ​លេខ​៥៥ ប្រវែង​៧៧១​ម៉ែត្រ ទទឹង​៧.៥​ទៅ​៨​ម៉ែត្រ ចាប់ពី​ត្រង់​ចំណុច​ផ្លូវ​ភ្លោះ​ព្រះបាទ​មុនី​វង្ស​ភូមិ​ទី​៤ សង្កាត់​វាលវង់​ដល់​ផ្លូវ​លេខ​៨៥ ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​។ ក្នុងចំណោម​ផ្លូវ​ទាំង​បី​ខ្សែ​គឺ​ទើបតែ​ដំណើរការ​សាងសង់​ផ្លូវ​ទី​១ បាន​ប្រមាណ​៣០% ចំណែក​ផ្លូវ​ចំនួន​២​ខ្សែ​ទៀត​អាច​នឹង​រួចរាល់​ក្នុង​រយៈពេល ១៥​ថ្ងៃ​ខាងមុខ​ក្នុង​ករណី​បើ​មិន​មាន​ភ្លៀង​ធ្លាក់​៕

ហុង​ ម៉េងហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម