ព័ត៌មានជាតិ
លោក គីម ហ៊ាង ចេញលិខិតសូមទោសជាសាធារណៈ ក្រោយក្រសួងវប្បធម៌ថ្កោលទោស
លោក គឹម ហ៊ាង អ្នកជំនួញដីធ្លី បានលិខិតសូមទោសជាសាធារណៈ បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ នៅថ្ងៃទី១៧ ខែកុម្ភៈ ២០២២។

ក្នុងលិខិតសូមទោស បានបញ្ជាក់ថា លោក គីម ហ៊ាង ជាវាគ្មិនម្នាក់ នៅក្នុងកម្ម វិធីសិក្ខាសាលាអចលនទ្រព្យ ឆ្នាំ២០២២ ស្ដីអំពី អនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយជំងឺ រាតត្បាតកូវីដ-១៩ ធូរស្រាល កាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ អង្គរផារ៉ាឌី ក្រុង សៀមរាប ខេត្តសៀមរាប។
នៅក្នុងបទបង្ហាញ និងការវិភាគ មានរយៈពេលជាង ២ម៉ោង លោក គីម ហ៊ាន លើកឡើងថា៖ “ខ្ញុំបាទបានបកស្រាយពី ចំណុចខ្សោយ ចំណុចខ្លាំង ឱកាស ព្រមទាំងការគំរាមកំហែង ដល់ការវិនិយោគ និងអភិឌ្ឍន៍វិស័យអចលន ទ្រព្យ នៅខេត្តសៀមរាប ហើយការបកស្រាយរបស់ខ្ញុំបាទពិតជាមានការប៉ះពាល់ដល់វប្បធម៌ជាតិ ដែលជា កំហុសដ៏ធំមួយ ដែលខ្ញុំបាទបានបង្កើតឡើងដោយអចេតនា”។
លោក គីម ហ៊ាង បានបន្តថា៖ “ខ្ញុំបាទសូមលំឱនកាយ លើកម្រាមដៃដប់ ដើម្បីសូមទោសជាសាធារណៈ ដល់ប្រជាជនកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសដល់ថ្នាក់ដឹកនាំប្រទេសចំពោះកំហុស ដែលខ្ញុំបាទបានបង្កើត ឡើងដោយអចេតនាកាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីរួមខេត្តសៀមរាប”។
គួរបញ្ជាក់ថា នៅមុននេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរ និងណែនាំឱ្យ លោក គឹម ហ៊ាង អ្នកជំនួញដីធ្លី ត្រូវបញ្ឈប់ជាបន្ទាន់ នូវពាក្យសំដីដែលគ្មានការទទួលខុសត្រូវ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបញ្ចៀសនូវការយល់ច្រឡំ និងជំរុញនូវការជួញដូរដីធ្លី ក្នុងតំបន់សៀមរាប អង្គរ ដែលនឹងអាចបង្កើតនូវចលាចល សង្គមជាយថាហេតុណាមួយ៕
អត្ថបទ៖ ច័ន្ទ វីរៈ

ព័ត៌មានពាក់ព័ន្ធ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះលោក គឹម ហ៊ាង អ្នកជំនួញដីធ្លី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក