Connect with us

ព័ត៌មានជាតិ

CMAC ប្រកាសរាជធានី-ខេត្តបី លែងជាតំបន់រងគ្រោះ ដោយគ្រាប់មីនប្រឆាំងមនុស្ស

បានផុស

នៅ

អង្គភាពស៊ីម៉ាក់ CMAC បានប្រកាសថា ខេត្តកណ្តាល ខេត្តកែប និងរាជធានីភ្នំពេញ លែងជាតំបន់រងផលប៉ះពាល់ដោយសារ គ្រាប់មីនប្រឆាំងមនុស្សមុនគេនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេប៊ុកនៅថ្ងៃនេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថា« អង្គភាពស៊ីម៉ាក់មានសេចក្តីរីករាយ​សូមជំរាបជូនដំណឹងថា​ អង្គភាពស៊ីម៉ាក់បានសម្រេចភារកិច្ចក្នុងការបញ្ចប់កិច្ចប្រតិបតិ្តការរំដោះផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់មីនប្រឆាំងមនុស្ស ដែលបានដឹងនិងមានកំណត់ត្រាពហុកោណក្នុងទិន្នន័យ​ជាតិ​  ស្ថិតក្នុងខេត្តកែប​ ខេត្តកណ្តាលនិងរាជធានីភ្នំពេញបន្តបន្ទាប់ទាំងស្រុងហើយ»។

លោកអគ្គនាយកបានបន្តថា ខេត្តកណ្តាលមានចំនួន៣ពហុកោណ​ (ចម្ការមីន)​ មានផ្ទៃដីចំនួន​ ៦៤ហិចតា​ ខេត្តកែប​ មានចំនួន៨ពហុកោណ​ ស្មើនឹង៦៩,៨​ ហិចតា​ និងរាជធានីភ្នំពេញមានចំនួន៨ពហុកោណស្មើនឹង​ ៩៨៣ហិចតា។

លោកអគ្គនាយកបានបន្តទៀតថា ខេត្តទាំង២គឺខេត្តកណ្តាល​ និងខេត្តកែប​ ព្រមទាំងរាជធានីភ្នំពេញ​ ជាខេត្ត/រាជធានី​ អស់តំបន់រងការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមុនគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក ហេង រតនា បន្ថែមថា ជាទិសដៅបន្តគឺអង្គភាពស៊ីម៉ាក់នឹងចល័តកំលាំងចូលទៅខេត្តព្រះសីហនុ​ ខេត្តកំពត​ ខេត្តកំពង់ចាម​ និងខេត្តតាកែវ​ ដែលជាគោលដៅបញ្ចប់បញ្ហាគ្រាប់មីនប្រឆាំងមនុស្សក្នុងឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា​ ការប្រកាសថាខេត្តគ្មានតំបន់គំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស​ឬហៅថា”ខេត្តគ្មានគ្រាប់មីន”​ វាគ្មានន័យថា​ “ខេត្តទាំងនោះអស់បញ្ហាជាមួយសំណល់យុទ្ធភណ្ឌសង្គ្រាមនោះទេ”​ ការពិតអាចបន្តមានបញ្ហាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមដទៃទៀត​ ដូចជាគ្រាប់បែកចង្កោម​ គ្រាប់បែកទម្លាក់ពីយន្តហោះ​ និងសំណល់គ្រាប់មិនទាន់ផ្ទុះផេ្សងៗ​ ក្រៅពីគ្រាប់មីនប្រឆាំងមនុស្ស។

លោកអគ្គនាយកបានឱ្យដឹងទៀតថា «សូមចៀសវាងមានការយល់ច្រឡំថា “ខេត្តគ្មានគ្រាប់មីន” ជាខេត្តអស់បញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមដទៃទៀតនោះ “ខេត្តគ្មានគ្រាប់មីន” ធាតុពិតខេត្តនោះមិនទាន់អស់បញ្ហាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាមរតកពីសង្គ្រាមផ្សេងៗទៀតដូចជាគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោមនិងគ្រប់មិនទាន់ផ្ទុះគ្រប់ប្រភេទនៅឡើយទេ!  ដូចនេះសូមបន្តប្រុងប្រយត្ន័និងរួមគ្នាបន្តចាត់វិធានបោសសំអាតគ្រាប់មិនផ្ទុះទាំងនោះឱ្យអស់ពីព្រះរាជាណាចក្រនេះ »។

ដោយសារបញ្ហាគ្រាប់មីនប្រឆាំងមនុស្ស​ គឺស្ថិតនៅក្រោមអនុសញ្ញាអន្តរជាតិអូតាវ៉ា​ ដែលមានសមាជិកហត្ថលេខីចំនួន ១៦៤​ប្រទេស​ ក្នុងចំនួននេះមានប្រទេសចំនួន១៣៣ជារដ្ឋសមាជិក​ ដោយបូករួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។  រាជរដ្ឋាភិបាលក្នុងនាមជារដ្ឋសមាជិកមួយសកម្មបានប្តេជ្ញាអនុវត្តអនុសញ្ញានេះយ៉ាងពេញលេញដោយអនុម័នផែនការយុទ្ធសាស្ត្រកម្ពុជាគ្មានគ្រាប់មីននៅចុងឆ្នាំ២០២៥។ ដូចនេះគោលដៅសំខាន់គឺតំរង់ទិសសំរេចបញ្ហាគ្រាប់មីនប្រឆាំងមនុស្សមួយនេះ ឱ្យខានតែបានត្រឹមឆ្នាំ២០២៥​។ នេះជាការបញ្ជាក់របស់លោក ហេង រតនា។

ផ្អែកតាមផែនការរបស់រាជរដ្ឋាភិបាលនេះ​ អង្គភាពស៊ីម៉ាក់បានដាក់ចេញផែនការយុទ្ធសាស្ត្រ៤ឆ្នាំ​(២០២២-២០២៥)​ រំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនប្រឆាំងមនុស្សដែលបានដឹងនិងមានកំណត់ត្រាក្នុងទិន្នន័យជាតិចំនួនជាង៧០០គីឡូម៉ែត្រក្រឡា​ លើចំនួននៅសល់ប្រមាណ៨០០គីឡូម៉ែត្រក្រឡាគឺប្រមាណ៩០%នៃបញ្ហាគ្រាប់មីនដែលសល់៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៤០ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៥៤ នាទីutes មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ២ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៣ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៥ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៥ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម