Connect with us

ព័ត៌មានជាតិ

ក្នុងមួយថ្ងៃៗ មានពលករខ្មែរត្រឡប់មកពីថៃ ចន្លោះពី ២០០ ទៅ ៣០០នាក់ តាមច្រកព្រំដែនខេត្តប៉ៃ​លិន

បានផុស

នៅ

ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែន នៅក្នុងខេត្តប៉ៃលិន មានចំនួនចន្លោះពី ២០០ ទៅ ៣០០ នាក់ ក្នុងមួយថ្ងៃៗ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរខេត្តប៉ៃលិន។

លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍន​ភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តប៉ៃលិន” នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះថា នាពេលបច្ចុប្បន្ននេះ មានប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនខេត្តប៉ៃលិន ចំនួនចន្លោះពី ២០០ ទៅ ៣០០នាក់ ក្នុងមួយថ្ងៃៗ។

លោកថា អាជ្ញាធរ និងមន្ត្រីសុខាភិបាល ប្រចាំនៅច្រកទ្វារព្រំដែន បានត្រួតពិនិត្យ និងធ្វើតេស្ដយ៉ាងដិត​ដល់ចំពោះពលករ ដែលត្រឡប់មកពីប្រទេសថៃនេះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩។

អភិបាលរងខេត្តប៉ៃលិន បានបន្ថែមថា «ចឹងអ្នកដែលត្រឡប់មកវិញ យើងបែងចែកគាត់ច្បាស់ អ្នកដែ​លមានកាតចាក់វ៉ាក់សាំង យើងមើលទៅយើងធ្វើតេស្ដរ៉ាពីត អ្នកមានកាតចាក់វ៉ាក់សាំងហើយ គាត់អត់មានបញ្ហាទេ គាត់ត្រឡប់ទៅមូលដ្ឋានគាត់ ដោយឡែកអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង ហើយយើងធ្វើតេស្ដអីទៅ បើគាត់មានវិជ្ជមាន បញ្ជូនទៅមជ្ឈមណ្ឌល ចត្តាឡីស័កព្យាបាល បើគាត់អត់មានទេទៅកន្លែងចត្តាឡីស័កធម្មតា រយៈពេលពីរអាទិត្យ»។

លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន បានឲ្យដឹងទៀតថា ចំពោះមណ្ឌលចត្តាឡីស័ក នៅក្នុងខេត្តប៉ៃលិន នៅសល់តែពីរប៉ុណ្ណោះ ហើយចំពោះអ្នកដែលកំពុងធ្វើចត្តាឡីស័ក គឺសល់ប្រមាណ ២០០នាក់៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៩ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម