ព័ត៌មានជាតិ
រកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង៣នាក់នៅខេត្តកោះកុង
មន្ត្រីសុខាភិបាលខេត្តកោះកុង រកឃើញករណីឆ្លងជំងឺកូវីដ១៩ប្រភេទអូមីក្រុងលើពលករខ្មែរ៣នាក់មកពីប្រទេសថៃ ដោយបច្ចុប្បន្នកំពុងសម្រាកពិនិត្យតាមដានព្យាបាលនៅមណ្ឌលព្យាបាលកម្រិត២ក្នុងបរិវេនរមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត។
ស្ត្រីវ័យ៣១ឆ្នាំ និងកូនចំនួន២នាក់ អាយុ៥ឆ្នាំ និងអាយុ៣ឆ្នាំ ត្រូវបានមន្ត្រីសមត្ថកិច្ចជំនាញប្រចាំការត្រួតពិនិត្យល្បាតនៅខ្សែបន្ទាត់ព្រំដែនចាំយាមរកឃើញចូលឆ្លងដែនតាមច្រកធម្មជាតិ ហើយធ្វើតេស្តរកឃើញមេរោគអូមីក្រុងក្នុងខ្លួនកាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងទៅ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឱ្យដឹងរសៀលថ្ងៃទី១៧ ខែកុម្ភៈថា បន្ទាប់ពីធ្វើតេស្តបឋម និងយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ពិតជាមានកូវីដប្រភេទអូមីក្រុងប្រាកដមែន ដោយបច្ចុប្បន្នពួកគេកំពុងសម្រាកពិនិត្យព្យាបាលនៅមណ្ឌលព្យាបាលកម្រិតនៅក្នុងបរិវេណមន្ទីរសង្គមកិច្ចខេត្ត។
បើតាមលោកប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង អាការៈសុខភាពពួកគេទាំងម្តាយនិងកូន មិនសូវធ្ងន់ធ្ងរអ្វីនោះទេ ពោលគឺគ្រូពេទ្យនៅតែតាមដានជាប្រចាំ។ ទន្ទឹមនោះ មន្ត្រីជំនាញស្នើសុំដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុងទាំងមូលត្រូវបន្តចូលរួមអនុវត្តសុខាភិបាលឱ្យខ្ជាប់ខ្ជួនបំផុតតាមអ្វីដែលជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ទោះបីជាបានចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ។
តាមរបាយការណ៍សង្ខេបពីស្ថានភាពជំងឺកូវីដ១៩គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២របស់រដ្ឋបាលខេត្តកោះកុង បង្ហាញថា មានអ្នកចូលមណ្ឌលចត្តាឡីស័កចំនួន២នាក់ អ្នកចេញពីមណ្ឌលចត្តាឡីស័ក១ និងកំពុងស្នាក់នៅចំនួន១៦នាក់។ ករណីឆ្លងមេរោគបំប្លែងថ្មីប្រភេទអាហ្វាចំនួន៤១៤នាក់ និងប្រភេទDeltaមានចំនួន៣២៤នាក់៕
អត្ថបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង